ចិន៖ នៅតែជារឿងដ៏គួរឲ្យចាប់អារម្មណ៍ និងត្រូវបានអ្នកទស្សនាជាច្រើន តាមដានជាប់ជានិច្ច អំពីអតីតគូស្វាមីភរិយា តារាស្រី Angelababy និង ស្វាមី លោក Huang Xiaoming ក្រោយពីអ្នកទាំងពីរ បានប្រកាសលែងលះគ្នា កាលពីចុងខែ មករា ឆ្នាំ ២០២២ កន្លងទៅ និងធ្វើឲ្យអ្នកគាំទ្រ បង្ហាញពីអារម្មណ៍សោកស្ដាយចំពោះទំនាក់ទំនងរបស់ពួកគេ ដែលបានឈានដល់ផ្លូវបញ្ចប់មួយនេះ។
ដោយឡែក ថ្មីៗនេះ យោងតាមទំព័រ Sohu ស្រាប់តែបានចេញផ្សាយអត្ថបទមួយ ដែលបង្ហាញពីរឿងរ៉ាវរបស់ លោក Huang Xiaoming ដែលនៅពេលនោះ ខណៈពេលកំពុងតែមមាញឹកនឹងការថតរឿង ប៉ុន្តែប្រពន្ធរបស់ខ្លួន នៅតែបន្តសុំលែងលះភ្លាមៗ ដែលធ្វើអារម្មណ៍របស់តារាសម្ដែងរូបនេះ ក្ដុកក្ដួល និងស្រក់ទឹកភ្នែកទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់នោះគឺ លោក Huang Xiaoming ថែមទាំងបាននិយាយថា៖ ខ្ញុំមិនអាចរក្សានាងបានទៀតទេ។ ដោយប្រឈមមុខនឹងស្ថានភាពបែបនេះ អ្នកដឹកនាំរឿងបានបង្ហាញពីអារម្មណ៍ព្រួយបារម្ភ ហើយឈប់ថតដើម្បីលួងចិត្តតារាប្រុសរូបនេះ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]