តៃវ៉ាន់៖ គឺជាគូស្វាមីភរិយាដ៏ល្បីក្នុងពិភពកម្សាន្តមួយ សម្រាប់ តារាស្រី Ruby Lin និង លោក Wallace Huo ដែលតាំងពីរៀបការ ព្រមទាំងមានកូនម្នាក់ រហូតមកដល់ពេលនេះ ពួកគេតែងតែប្រឈមមុខនឹងពាក្យចចាមអារ៉ាមអាក្រក់រាប់មិនអស់។ តែទោះជាយ៉ាងណា អ្នកទាំងពីរ បានជ្រើសរើសនូវភាពស្ងៀមស្ងាត់ និងធ្វើសកម្មភាពផ្សេងៗ ដើម្បីបញ្ជាក់ពីអារម្មណ៍របស់ខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ យោងតាម ទំព័រ Sohu នៅរសៀលថ្ងៃទី ២០ ខែកុម្ភៈ កន្លងទៅ ក៏បានចែករំលែកអត្ថបទមួយ ដោយបានលើកឡើងថា មានអ្នកលេងអ៊ីនធឺណិតបានឃើញ ប្ដីប្រពន្ធមួយគូនេះព្រមជាមួយនឹងកូនស្រីរបស់ខ្លួន ដើរតាមផ្លូវ ដែលបានចេញទៅកម្សាន្តជាមួយគ្នាយ៉ាងរីករាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តារាសម្តែងប្រុស លោក Wallce Huo ថែមទាំងបានតុបតែងខ្លួន មានភាពទាន់សម័យ និងក្មេងវ័យ ជាមួយនឹងខោខូវប៊យអាវយឺត ខណៈដែល ប្រពន្ធ បង្ហាញជើងវែងរបស់ខ្លួន ជាមួយនឹងខោខ្លី ទៀតផង។ ប៉ុន្តនៅក្នុងនោះដែរ ការយកចិត្តទុកដាក់ទាំងអស់ គឺផ្តោតទៅលើកូនស្រីរបស់ពួកគេ ដែលបានធំធាត់ឡើងដ៏គួរស្រលាញ់ ព្រមទាំងធ្វើឲ្យមើលឃើញថា ក្រុមគ្រួសាររបស់អ្នកទាំងពីរ គឺនៅតែមានភាពសុភមង្គល មិនផ្លាស់ប្ដូរនោះឡើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]