រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា ធ្លាប់សម្គាល់ឃើញរួចមកហើយថា ស្ត្រីៗសម័យថ្មីភាគច្រើន មិនចូលចិត្តរស់នៅជាមួយក្នុងចំណងអាពាហ៍ពិពាហ៍មិនអំណោយផល មិនស៊ូទ្រាំជាមួយនឹងស្វាមីដូចចាស់ៗជំនាន់មុនប៉ុន្មានឡើយ ជាពិសេស ស្ត្រីបច្ចុប្បន្នហាក់ មិនញញើតនឹងពាក្យថា បែកបាក់ឡើយ។

ដោយគេក្រឡេកឃើញ ក្នុងបរិបទសង្គមបច្ចុប្បន្ន សូម្បីតែគូស្វាមីភរិយា ស្រឡាញ់គ្នាជាង១០ឆ្នាំ ក៏នៅតែអាចឈានដល់ផ្លូវបែកបាក់ ខណៈគូខ្លះទើបរៀបការថ្មីថ្មោង មិនទាន់បានប៉ុន្មានខែ ក៏សម្រេចចែកផ្លូវគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើទោះបីត្រូវស្ពាយឈ្មោះជាស្ត្រីមេម៉ាយក្តី តែងាកទៅមើល សម្រស់អ្នកមេម៉ាយសម័យថ្មីនេះ នរណាក៏ដូចនរណាដែរ កាន់តែខ្ញង់ សម្រស់កាន់តែបានតែម្តង។

ជាក់ស្តែង អ្នកនាង ដេត ម៉ាលីណា ក្រោយលែងលះ រស់នៅចិញ្ចឹមបីបាច់កូនប្រុសស្រីទាំង៣នាក់ កាន់តែយូរ សម្រស់កាន់តែខ្ចី សូម្បីក្រមុំក៏សុំខ្មាស់ដែរ​ ស្បែកឡើងភ្លឺម៉ត់រលោង គ្មានឃើញស្នាមជ្រាវជ្រួញសូម្បីតែមួយ មិនតែប៉ុណ្ណោះ សម្រស់ផ្ទៃមុខនិងរាងរូវរបស់រូបនាង អ្នកម៉ាក់ណាក៏ច្រណែនដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង ដេត ម៉ាលីណា
  អ្នកនាង ដេត ម៉ាលីណា
  អ្នកនាង ដេត ម៉ាលីណា
  អ្នកនាង ដេត ម៉ាលីណា និងកូនៗ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]