រាជធានីភ្នំពេញ៖ នាពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល ក៏ដូចជាការចែកចាយពេញបណ្តាញសង្គម ពី លោកយាយម្នាក់ ដែលមានវ័យ ៦០ឆ្នាំ ទៅហើយនោះ បានរត់ Passapp ទាំងយប់ ដើម្បីរកប្រាក់ដើម្បីចិញ្ចឹមម្តាយ វ័យ ៨៥ឆ្នាំ។

លោកយាយរត់ passapp ខាងលើ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើតាមការបង្ហោះចែកចាយនៅលើបណ្តាញសង្គមរបស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះថា Sothy Daly បានឱ្យដឹងថា៖

«អ៊ុំស្រីអាយុ 60 ឆ្នាំរត់ passapp នៅពេលយប់ ចញ្ចឹមម្តាយអាុយ៨៥ឆ្នាំ ជួយជិះគាត់ផងបងប្អូនគាត់អត់កូន អត់ប្តីរាល់ថ្ងៃចិញ្ចឹមម្តាយ គាត់រត់ម៉ោង ៤ល្ងាច ដល់ព្រឹក លេខគាត់ 0968453960 ទីតាំងគាត់ ម្តុំបាក់ទូក និង ផ្សាដេប៉ូ សម្រាប់បងប្អូនមចង់ជួយគាត់ តាម ABA ខ្ញុំបាទ 969699922 sothydaly ពេលល្ងាចស្អែកយកជូនគាត់»។

ក្រោយពីម្ចាស់គណនីហ្វេសប៊ុកខាងលើ បង្ហោះរួច ក៏មានសប្បុរសជនអ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងការអាណិតអាសូរជាពន់ពេក និងជួយលោកយាយខាងលើ ទៅតាមលទ្ធភាពរៀងៗខ្លួន៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]