វៀតណាម៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមប្រភពពីសារព័ត៌មានZing New របស់ប្រទេសវៀតណាម បានបង្ហាញរូបថតប៉ុន្មានសន្លឹកដោយបានបង្ហាញអំពីទិដ្ឋភាពរដូវរងានៅភាគខាងជើងប្រទេសវៀតណាម ដែលចុះត្រជាក់រហូតដល់ថ្នាក់ផ្លូវ និងរុក្ខជាតិនានា បានក្លាយទៅជាកកទាំងអស់តែម្តង។
ជាក់ស្តែងនៅក្នុងរូបថតនោះ គឺបានបង្ហាញអំពីទិដ្ឋភាពនៅតំបន់ភ្នំ Mau Son ជាកំពូលភ្នំដ៏ខ្ពស់មួយដែលស្តិតនៅភាគខាងជើងប្រទេសវៀតណាម ក្បែរព្រំប្រទល់ជាប់នឹងប្រទេសចិន ដោយត្រូវបានគ្របដណ្តប់ដោយទឹកកក និងព្រិលឡើងក្រាស់ បន្ទាប់ពីតំបន់នេះបានចុះត្រជាក់រហូតសូម្បីតែខ្សែបណ្តាញអគ្គិសនី ផ្កាលម្អតាមដងផ្លូវ រុក្ខជាតិ ព្រមទាំងស្លាកប៉ាណូប្រាប់ពីទិសដៅក៏បានប្រែក្លាយទៅជាទឺកកកទាំងអស់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា នៅក្នុងតំបន់អាសុីអាគ្នេយ៍យើងនេះ មានតែប្រទេសពីរតែប៉ុណ្ណោះ ដែលមានតំបន់គ្របដណ្តប់ដោយព្រិលនៅរដូវរងាគឺភាគខាងជើងប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងប្រទេសវៀតណាម៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]