ហុងកុង៖ ថ្មីៗនេះ តារាសម្ដែង និងជាតារាចម្រៀងស្រី Faye Wong ដែលត្រូវបានគេស្គាល់ថា ជាគូស្នេហ៍របស់ តារាប្រុស លោក Nicholas Tse បន្ទាប់វិលត្រឡប់មកជួបជុំគ្នាវិញ បានចូលរួមថតផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកយីហោម៉ូតមួយ ដោយនៅក្នុងនោះ ការបង្ហាញខ្លួន របស់ តារាស្រីរូបនេះ ពិតជាធ្វើឲ្យទស្សនិកជនជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

ជាមួយនឹង ស៊េរីរូបថតជាច្រើនសន្លឹករបស់ Faye Wong ពិតជាបង្ហាញឲ្យឃើញនូវសម្រស់ដ៏ក្មេងវ័យ ភ្លឺស្រស់ថ្លា សាច់ម៉ត់រលោង បើទោះបីជាពេលនេះ នាងមានអាយុ ៥២ ឆ្នាំ ទៅហើយ ជាពិសេស នាងថែមទាំងរក្សានូវរូបរាងស្លីមតូចច្រឡឹងមិនប្រែប្រួល ដែលមានភាពលេចធ្លោយ៉ាងខ្លាំងទៀតផង ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបថតទាំងនេះ រូបនាងបានទទួលនូវការសរសើរជាច្រើនពីហ្វេនៗទាំងឡាយ ដែលបានបង្ហាញពីការពេញចិត្តទៅលើរូបសម្រស់ដ៏ទាក់ទាញមួយនេះ ព្រមទាំងបានលើកឡើងថា នេះអាចជាមូលហេតុដែលធ្វើឲ្យ លោក Nicholas Tse នៅតែស្រលាញ់រូបនាង ផងដែរ៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Faye Wong
Nicholas Tse និង Faye Wong
Faye Wong
Faye Wong
Faye Wong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]