ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើបានស្គាល់រួចមកហើយនូវតារាកំប្លែងជើងចាស់ អ្នកនាង កាឆយ  ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ទៅលើសមត្ថភាព ព្រមទាំងវោហាស័ព្ទចាក់ទឹកមិនលិច ដែលបានផ្ដល់ភាពសប្បាយរីករាយ ដល់ទស្សនិកជនជាច្រើន ផងដែរ។

ជាមួយគ្នានេះ កាលពីម្សិលមិញនេះ តារាកំប្លែងរូបនេះ បានប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍២២ឆ្នាំ របស់ខ្លួនជាមួយស្វាមី រៀបចំឡើងយ៉ាងអធិកអធមផងដែរ ដោយមានការចូលរួមពីសំណាក់តារាៗល្បី អ្នកមានមុខមាត់លេចវត្តមានក្នុងកម្មវិធីរបស់តារាកំប្លែងរូបនេះយ៉ាងច្រើនកោះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ក្នុងពិធីគម្រប់ខួបអាពាហ៍ពិពាហ៍២២ឆ្នាំរបស់ អ្នកនាង កាឆយ ក៏មានវត្តមាន លោក ជំទាវ ទ្រី​​ ដាណា ផ្តល់កិត្តយសចូលរួមអបអរសាទរទៀតផង លើសពីនេះទៅទៀត លោកជំទាវ ថែមទាំងបានចងចំណងដៃ ដល់ តារាកំប្លែងរូបនេះ រហូតដល់៥ពាន់ដុល្លារឯណោះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

កាឆយ និងស្វាមី
កាឆយ និងស្វាមី
កាឆយ 
លោកស្រី ទ្រី ដាណា
កាឆយ និងស្វាមី និង លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
@sanntola01

រំហើបជំនួយបងស្រីបងប្រុសណាស់ដែរវត្តមានលោកជំទាវ

♬ និស្ស័យស្នេហ៍ - ណូយ វ៉ាន់ណេត
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាឆយ