ភ្នំពេញ៖ ស្របពេលដែលករណីឆ្លងកូវីដ១៩បម្លែងថ្មីប្រភេទអូមីក្រុង នៅបន្តរកឃើញនៅក្នុងប្រទេសកម្ពុជាមួយរយ:ពេលចុងក្រោយនេះ ថ្មីៗនេះ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ United Nation In Cambodia បានផ្តល់នូវសារដាស់តឿនមួយចំនួនអំពីការឆ្លងក្នុងសហគមន៍របស់អូមីក្រុងនៅកម្ពុជា ដោយលោកស្រីបានធ្វើការគូសបញ្ជាក់យ៉ាងដូច្នេះថា៖

ទី១. អូមីក្រុងងាយឆ្លងខ្លាំង ហើយឆ្លងខ្លាំងជាងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតាទៅទៀត ហេតុដូច្នេះហើយយើងទំនងជានឹងមានករណីឆ្លងអូមីក្រុងច្រើននៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយករណីឆ្លងទំនងជានឹងបន្តកើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី២. អូមីក្រុងហាក់ដូចជាបង្កឱ្យមានជំងឺកូវីដ-១៩ដែលមានលក្ខណៈស្រាលជាងដែលតា ក៏ប៉ុន្តែអូមីក្រុងនៅតែជាមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីដ៏គ្រោះថ្នាក់មួយ ជាពិសេសចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង និងចំពោះអ្នកដែលងាយរងគ្រោះដូចជាមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ។

ទី៣. វ៉ាក់សាំងទាំងអស់ដែលអង្គការសុខភាពពិភពលោកបានអនុវម័តបញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់ក្នុងគ្រាអាសន្ន នៅតែមានប្រសិទ្ធភាពទប់ស្កាត់មិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ សម្រាកនៅមន្ទីរពេទ្យ និងបាត់បង់ជីវិត ប៉ុន្តែមានការថមថយប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងរបស់មេរោគ និងការចម្លងទៅអ្នកផ្សេងទៀត។ នេះមានន័យថាវ៉ាក់សាំងទាំងអស់នោះ ហើយនិងការចាក់វ៉ាក់សាំង នៅតែជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្ត្រសំខាន់បំផុតផ្សេងទៀត ប៉ុន្តែវ៉ាក់សាំងណាមួយក៏ដោយតែឯកឯង មិនអាចការពារអ្នក គ្រួសារអ្នក និងសហគមន៍អ្នកបានពេញលេញពីមេរោគកូវីដ-១៩ឡើយ។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តវិធានការ៣ការពារ និង៣កុំ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖: សូមចុចនៅទីនេះ

  លោកស្រីវេជ្ជបណ្ឌិត លី អាយលែន
សារមួយចំនួនរបស់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន
ក្រុមគ្រូពេទ្យកំពុងធ្វើតេស្ត
អត្ថបទរបស់លោកស្រីវេជ្ជបណ្ឌិត លី អាយលែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]