កំពង់ស្ពឺ៖ ប្រមាណជាប៉ុន្មានឆ្នាំមកនេះ រមនីយដ្ឋានភ្នំខ្នងផ្សារ បានទទួលបានចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរមិនថាជាតិ និងអន្តរជាតិ ដោយទីតាំងនេះទើបនឹងរកឃើញ ដូច្នេះចំពោះការរៀបចំគឺមិនទាន់មានរៀបរយ ដូចទីតាំងរមណីយដ្ឋានដទៃទៀតនោះឡើយ។
ជាការពិតណាស់ ភ្ញៀវទេសចរ ដែលបានមកលេងភ្នំខ្នងផ្សារ តែងតែជួបបញ្ហាមួយចំនួនដូចជា គ្មានបន្ទប់ទឹក ពិបាកធ្វើដំណើរឡើងភ្នំ(ផ្លូវមិនទាន់ធ្វើស្អាត) មិនមានធុងសម្រាម ដែលបញ្ហាទាំងនេះ តែងតែអ្នកដំណើរតែងតែរអ៊ូជាញឹកញ៉ាប់នៅក្នុងបណ្តាញសង្គម ក្រោយពីបានមកលម្ហែកាយនៅទីនេះរួចមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យោងតាមវីដេអូមួយ បង្ហោះដោយគណនីហ្វេសប៊ុកបុរសម្នាក់ដែលមានឈ្មោះថា G.vit បានបង្ហាញពីបន្ទប់ទឹកស្អាត នៅលើភ្នំខ្នងផ្សារ ដោយលើកនេះ អ្នកដំណើរមិនពិបាកជីកដី ឬបន្ទោបង់នៅកន្លៀតស្មៅ ពាសវាលពាសកាលទៀតនោះទេ។
ប្រភព៖ G-VIT
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]