បរទេស៖ អតីតារាចម្រៀង Jane «Nightbirde» Marczewski ត្រូវបានគេស្គាល់ជា បេក្ខនារីនៅរដូវកាលទី ១៦ នៃកម្មវិធី America's Got Talent បានទទួលម.រណ.ភាពហើយបន្ទាប់ពីការប្រយុទ្ធជាមួយជំងឺមហារីក ស្ថិតក្នុងវ័យ ៣១ ឆ្នាំ។

ជាមួយដំណឹងសោកសៅមួយនេះ ត្រូវបានសារព័ត៌មាន TMZ រាយការណ៍ចុះផ្សាយថា តារាចម្រៀងរូបនេះ បានទទួលម.រ.ណភាពកាលពីថ្ងៃអាទិត្យ (២០កុម្ភៈ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រលប់ទៅវិញ Marczewski បានឡើងលើកម្មវិធី America's Got Talent ក្នុងខែមិថុនា ឆ្នាំ ២០២១ ជាមួយនឹងការទទួលបានប៉ូតុងមាស ពីលោក Simon ដែលបង្ហាញពីបទចម្រៀងដើម Original song របស់នាង ដែលមានចំណងជើងថា «It's Okay» ។

តារា​ចម្រៀង​រូប​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ក្នុង​អំឡុង​ពេលបង្ហាញសមត្ថភាព ​រូប​នាង​មាន​ឱកាស​រស់​បាន​ ២ % ​ពី​ជំងឺ​មហារីក​ដែល​បាន​រីក​រាល​ដាល​ដល់​សួត ឆ្អឹងខ្នង និង​ថ្លើម។ វីដេអូ​នេះ​ទទួល​បាន​ការ​មើល​រាប់​លាន​នាក់​នៅ​លើ YouTube ហើយ​ការ​សម្ដែង​របស់​នាង​បាន​ធានា​នូវ​ការ​ពេញចិត្ត ក៏ដូចជាអាណិតអាសូវពីសំណាក់មហាជនដូច្នេះដែ៕

សូមទៅកាន់សុគតិភព Jane!

ប្រភព៖ https://www.billboard.com/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]