បរទេស៖ យោងតាមរបាយការណ៍របស់ The Fact កាលពីថ្ងៃទី ២០ ខែកុម្ភៈ ថ្មីៗនេះ Fan Bingbing នឹងបានបង្ហាញខ្លួនជាតួសម្តែងក្នុងរឿង «Insider» ដែលគ្រោងនឹងចាក់ផ្សាយនៅលើបណ្តាញទូរទស្សនិ៍ JTBC ។

ជាក់ស្តែង Fan Bingbing កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ដំណើរកម្សាន្តរបស់នាងទៅកាន់ប្រទេសកូរ៉េ និងការបង្ហាញខ្លួននៅក្នុងរឿងភាគកូរ៉េចាប់តាំងពីនាងមានចម្រូសចម្រាសរឿងអាស្រូវ ​ក៏​បាន​រាយការណ៍​ថា​នេះ​ជា​លើក​ដំបូង​របស់តារាស្រីរូបនេះ ដែល​បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​កូរ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីទូរទស្សន៍ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន The Fact ថា Fan Bingbing មកកូរ៉េដោយសម្ងាត់ដោយលើកឡើងថា វាជាការពិតដែល រូបនាង បានមកកូរ៉េកាលពីដើមឆ្នាំនេះ ហើយបានចូលរួមសម្តែងក្នុងមួយនេះពិតប្រាកដមែន។

ទន្ទឹមនឹងនេះ «Insider» គឺជារឿងដែលសម្តែងដោយ Kang Ha Neul និង Lee Yoo Young ។ វា​ជា​រឿង​មួយ​ដែល​គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​ចុង​ឆ្នាំ​នេះ ហើយ​បាន​បញ្ចប់​ការ​ថត​ភាគ​ច្រើន​រួច​ទៅ​ហើយ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing 
Fan Bingbing 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]