ហ្វេសប៊ុក៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញរូបថតប៉ុន្មានសន្លឹក បង្ហាញអំពីទិដ្ឋភាពរថយន្តម៉ាកទំនើបផុតលេខរាប់សិបគ្រឿង បង្អួតសម្រស់នៅក្នុងទឹកដីខេត្តព្រះសីហនុ។

យ៉ាងណាមិញ នៅក្នុងរូបថតនោះគេសង្កេតឃើញមានរថយន្តម៉ាក Lamborghini ពណ៌ចម្រុះរាប់សិបគ្រឿង ព្រមទាំងរថយន្តម៉ាក BMW និងរថយន្តម៉ាកទំនើបផ្សេងៗទៀត ជិះដង្ហែគ្នាតាមដងផ្លូវ បញ្ចេញសម្រស់ដ៏ស្រស់ស្អាតបែបអភិជន ដែលកម្របានឃើញពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា​ មួយរយ:ពេលចុងក្រោយនេះ ខេត្តព្រះសីហនុ បានបើកសម្ពោធសមិទ្ធិផលផ្លូវក្រវ៉ាត់ក្រុង ព្រមទាំងមានការដាក់ទងជាតិតាមដងបង្គោលបំភ្លឺផ្លូវ ដោយទទួលបានការសាទរ និងគាំទ្រពីសំណាក់មហាជន ព្រមទាំងជាពិសេសសម្រាប់ប្រជាជនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុផ្ទាល់តែម្តង៕

ចង់ឃើញថាតើ មានរថយន្តទំនើបៗណាខ្លះនោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖: ហ្វេសប៊ុក( Credit by Owner)

ទិដ្ឋភាពក្បួនរថយន្តទំនើបនៅខេត្តព្រះសីហនុ
ទិដ្ឋភាពក្បួនរថយន្តទំនើបនៅខេត្តព្រះសីហនុ
ទិដ្ឋភាពក្បួនរថយន្តទំនើបនៅខេត្តព្រះសីហនុ
ទិដ្ឋភាពក្បួនរថយន្តទំនើបនៅខេត្តព្រះសីហនុ
ទិដ្ឋភាពក្បួនរថយន្តទំនើបនៅខេត្តព្រះសីហនុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]