សៀមរាប៖ ជឿជាក់ថា ហ្វេនៗប្រិយមិត្តមិនតិចនោះទេ ដែលបានស្គាល់តារាហូលីវូដ Angelina Jolie មានកេរ្តិ៍ឈ្មោះល្បីល្បាញ ទទួលបានការស្រលាញ់គាំទ្រយ៉ាងខ្លាំង។ ក្រៅពីមានប្រជាប្រិយភាពយូរអង្វែង តាំងពីឈានជើងចូលសិល្បៈអស់រយៈពេលជាង៣០មក Angelina នៅតែមានសម្រស់ស្អាតឋិតឋេរ។  

ជាមួយគ្នានេះ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយនៅមុននេះបន្តិច មានការចែករំលែក រូបភាពក៏ដូចជាសកម្មភាពជាច្រើន របស់ តារាហូលីវូដលំដាប់អន្តរជាតិ អាចនិយាយបានថាជាស្ត្រីចិត្តធម៌ លោកស្រី Angelina Jolie បានលេចវត្តមានមកប្រទេសកម្ពុជា ដែលកំពុងតែទស្សនាប្រាង្គប្រាសាទអង្គរវត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចក៏ដូចជាមានវត្តមាន នៅលើទឹកដីកម្ពុជាលើកនេះ មិនទាន់មានពត៌មានច្បាស់ការណាសមួយថា លោកស្រី Angelina Jolie មកក្នុងគោលបំណងអ្វីនោះឡើយ។ ប៉ុន្តែ ជាកិត្តយស ដែលគ្រាន់តែមកដល់ភ្លាម តារាហូលីវូដ រូបនេះ បានសម្តៅទៅដល់ ទឹកដីអង្គរមុនគេតែម្ដង ដោយ ប្រហែលជាមានគម្រោងនឹងថតរឿងអ្វីទៀតហើយ រង់ចាំមើលទាំងអស់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]