រាជធានីភ្នំពេញ៖ អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ចៅ ៥នាក់ និងកូនស្រីម្នាក់របស់សម្តេច បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំប្រមាថ និងធ្វេសប្រហែសភ្លេចខ្លួនឱ្យសោះ ដោយត្រូវបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដោយក្នុងនោះ សម្តេច បានបញ្ជាក់ថា មួយផ្ទះរបស់សម្តេចតេជោ គឺមាន ចៅ ៥ កូនម្នាក់ បានកើតកូវីដ-១៩ ក្នុងនោះម្នាក់គឺចៅទី ២១ របស់សម្តេច និងកូនស្រីម្នាក់របស់សម្តេច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះបន្ថែមទៀត សម្តេចតេជោ បានមានប្រសាសន៍ឱ្យដឹងថា ថ្ងៃនេះមានករណីឆ្លងថ្មីចំនួន ៥៩៨ករណី ស្លា.ប់២ករណី ។ សម្តេច បានអំពាវនាវទទូចដល់ប្រជាពលរដ្ឋ កុំប្រមាថឱ្យសោះថាអូមីក្រុង មិននាំឱ្យមានការស្លាប់ និងអំពាវនាវបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]