ហុងកុង៖ ថ្មីៗនេះ ស្រាប់តែមានអ្នកលេងអ៊ីនធឺណិតមួយចំនួន បានបង្ហោះវីដេអូរបស់ តារាសម្ដែង លោក Jackie Chan  ពេលចូលរួមក្នុងការផ្សព្វផ្សាយរឿងថ្មី ដែលនៅក្នុងនោះ តារាប្រុសរូបនេះបានទាក់ទាញចំណាប់អារម្មណ៍មនុស្សគ្រប់គ្នា ដោយមានការតុបតែងខ្លួន ស្លៀក​សម្លៀក​បំពាក់​សាមញ្ញ ព្រមទាំងមានបុគ្គលិកពីរនាក់ បានបង្ហាញខ្លួនជាមួយគ្នា ផងដែរ។ 

ប៉ុន្តែអ្វីដែលសំខាន់នោះ បណ្ដាទស្សនិកជន បានកត់សម្គាល់ឃើញថា នៅតាមផ្លូវ លោក Jackie Chan បានចាប់ស្មាបុគ្គលិកទាំងពីរ ហើយដើរយឺតៗ ដែលមើលទៅ រូបរាងរបស់លោក លែងមានភាពស្វាហាប់ដូចពីមុនទៀតហើយ។ ម៉្យាងវិញទៀត ពេល​ធ្វើ​ចលនា ខ្នង​របស់​លោក ​ហាក់​ដូចជា​មិន​អាច​តម្រង់​បាន​ទេ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា កំពុងតែមាន​របួ.ស​ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីត្បិតតែ Jackie Chan ព្យាយាមស្វាគមន៍អ្នកឆ្លងកាត់ ដោយស្នាមញញឹមក៏ដោយ តែពួកគេនៅតែមើលឃើញពីការពិបាករបស់លោក ជាមួយនឹងស្ថានភាពរាងកាយបែបនេះ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ លោក Jackie Chan មានអាយុ ៦៧ ឆ្នាំ ដែលស្ថិតក្នុងវ័យចំណាស់ទៅហើយ ដែលពិតណាស់ ថារាងកាយគឺមិនអាចប្រៀបធៀបជាមួយនឹង អំឡុងពេលយុវវ័យរបស់លោកបានទៀតទេ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]