សេអ៉ូល៖ នៅលើកម្មវិធី Youth With You បានចែករំលែក vlog ការងារថ្ងៃដំបូងរបស់តារាស្រី Lisa ក៏ដូចជាសំបុត្រដែលនាងបានសរសេរទៅកាន់បេក្ខនារីអំពីបទពិសោធន៍ហ្វឹកហាត់របស់នាង។ សំបុត្រនោះពិតជាចាក់ដោតបេះដូង ធ្វើឲ្យ BLINKs ស្រក់ទឹកភ្នែក។

ក្នុងនាមជាអ្នករាំសំខាន់របស់ BLACKPINK សមាជិកកូនពៅរូបនេះ ត្រូវបានជ្រើសរើសជាអ្នកណែនាំការរាំរបស់កម្មវិធី survival មួយនេះ ដោយនៅក្នុង vlog មួយនេះ បានចងក្រងជាឯកសារអំពីកិច្ចការដំបូងរបស់នាង បានរំលឹកអតីតកាលក្នុងនាមជា ការអ្នកហ្វឹកហាត់ ដូចបេក្ខនារីទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងក្នុងនោះ Lisa បានបង្ហាញអារម្មណ៍ពិតទៅកាន់ អ្នកចូលរួមក្នុងកម្មវីធីមួយនេះ ដោយបានលើកឡើង កាលដែលរូបនាង ជាអ្នកហ្វឹកហាត់ដូចជាពួកគេដោយបានលើកឡើងថា៖

Lisa

Lisa បានពន្យល់ដល់បេក្ខនារីដែលមានអារម្មណ៍ នាងក៏ភ័យដូចគ្នា នាងឆ្លងកាត់អារម្មណ៍ និងទុក្ខលំបាកដូចគ្នាដែលពួកគេកំពុងឆ្លងកាត់នៅពេលនេះ។ សម្រាប់ Lisa វារឹតតែពិបាកជាងនេះទៅទៀត ដោយសារនាងត្រូវផ្លាស់ទៅប្រទេសដែលនាងគ្មានគ្រួសារ ជាពិសេសនោះ វាកាន់តែពីបាកជាមួយភាសាបរទេសដែលនាងមិនធ្លាប់និយាយពីមុនមក៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]