ពិភពលោក៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមរបាយការណ៍ពីនាយកដ្ឋានការពារបរិស្ថានរដ្ឋ Pennsylvania សហរដ្ឋអាមេរិក (DEP) បានរកឃើញអត្រាឆ្លងខ្ពស់ខុសពីធម្មតានៃមេរោគ Deer Tick Virus (DTV) ដ៏គ្រោះថ្នាក់ និងកម្រនៅក្នុងសំណាករបស់មនុស្សពេញវ័យដែលទើបយកចេញពីសួនកម្សាន្តមួយកន្លែងមានឈ្មោះថា Lawrence Township ក្នុងតំបន់Clearfield County ក្រោយពីត្រូវបានសត្វចៃខាំ។

យ៉ាងណាមិញ ក្រោយបានឃើញលទ្ធផលនៃការពិនិត្យនេះភ្លាម ប្រជាជនដែលរស់នៅតំបន់ក្បែរនោះត្រូវបានណែនាំឲ្យចាត់វិធានការការពារ ដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះពាល់ជាមួយនឹងសត្វចៃ។ ភ្លាមៗនោះDEP ក៏បានចាត់វិធានការត្រួតពិនិត្យ និងការធ្វើតេស្តបន្ថែម ដើម្បីកាត់បន្ថយ និងតាមដានចំនួនសត្វចៃដែលមានវត្តមាននៅក្នុងតំបន់ជុំវិញឧទ្យាន។ DEP ក៏កំពុងដំណើរការបិទផ្លាកសញ្ញាជូនដំណឹងជាសាធារណៈនៅសួនច្បារ និងកំពុងសម្របសម្រួលជាមួយមន្ត្រីសាលាក្រុងក្នុងតំបន់ដើម្បីកាត់បន្ថយការឆ្លង និងទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា អត្រានៃការឆ្លងមេរោគនេះ បន្ទាប់ពីត្រូវបានសត្វចៃខាំដែលបានយកគំរូពីសួនកម្សាន្ត Lawrence Township គឺខ្ពស់ខ្លាំងណាស់ ហើយមេរោគ Deer Tick Virus ផ្ទេរយ៉ាងលឿនតាមរយៈការខាំ ខណ:ដែលលទ្ធផលសុខភាពបន្ទាប់ពីក្រោយការឆ្លង នៅវីរុសDeer Tick Virus គឺធ្ងន់ធ្ងរជាងជំងឺផ្សេងទៀតដែលជាធម្មតាឃើញនៅក្នុងរដ្ឋ Pennsylvania ហើយវាក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងរហូតដល់ថ្នាក់ប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។

ប៉ុន្តែទោះជាមេរោគនេះនៅមិនទាន់រកឃើញនៅក្នុងប្រទេសកម្ពុជាក៏ដោយ សូមពុកម៉ែ បងប្អូន មេត្តាបង្កើនការប្រុងប្រយ័ត្ន និងចៀសវាងការប៉ះពាល់សត្វចៃ ដើម្បីបង្ការការឆ្លង ឬកើតមាននៅហានិភ័យជាយថាហេតុណាមួយ៕

ប្រភព៖: Pennsylvania Pressroom

បំរាមហាមប៉ះពាល់សត្វចៃ
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]