ស្បែកស្អាតស្រស់ថ្លាបានមកពីការថែទាំប្រចាំថ្ងៃ និងពីអាហារដែលយើងញុំា ប៉ុន្តែទម្លាប់នៃការញុំាអាហារអាចបំផ្លាញសុខភាពស្បែករបស់យើងដោយមិនដឹងខ្លួន។ តើអាហារបំផ្លាញស្បែកមានអ្វីខ្លះ ហើយប៉ះពាល់ដល់សុខភាពស្បែករបស់យើងយ៉ាងណាខ្លះ?
លោកស្រី Paulina Lee ឯកទេសចំណីអាហារ និងជាស្ថាបនិកក្រុមហ៊ុន Savvy Stummy, LLC. បានលើកឡើងថា ជម្រើសអាហារ និងទម្លាប់នៃការញ៉ាំសុទ្ធតែអាចជះឥទ្ធិពលអវិជ្ជមានដល់ស្បែករបស់យើង។ ជារឿយៗ ការមានបញ្ហាស្បែកពាក់ព័ន្ធនឹងការរលាក សុខភាពពោះវៀនខ្សោយ និង អតុល្យភាពអ័រម៉ូន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះបើយើងចង់បានស្បែកស្អាតស្រស់ថ្លា យើងគួរកាត់បន្ថយការញុំាអាហារដូចជា៖
១. អាហារធ្វើឱ្យរលាក
ការញុំាអាហារដែលធ្វើឱ្យរលាកដូចជា អាហារបំពង អាហារមានជាតិស្ករច្រើន និងខ្លាញ់ខ្ពស់ជាដើម អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពពោះវៀន និងបង្កើនការរលាកខាងក្នុងដែលនាំឱ្យស្បែកយើងឡើងមុន។
សុខភាពពោះវៀនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងស្បែករបស់យើង ដូច្នេះប្រសិនបើសុខភាពពោះវៀនរបស់មិនល្អ សុខភាពស្បែករបស់ក៏មិនល្អដែរ។
២. អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់
អាហារដែលសម្បូរទៅដោយកាបូអ៊ីដ្រាតចម្រាញ់ ដូចជាបាយស ភីហ្សា ប៉ាស្តា នំបុ័ងស នំដុត បង្អែម ឬភេសជ្ជៈផ្អែមៗគឺជាអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ដែលអាចបង្កើនកម្រិតជាតិស្ករក្នុងឈាមលឿន។
ការកើនឡើងនៃជាតិស្ករក្នុងឈាមអាចជំរុញការផលិតរបស់អ័រម៉ូន androgens ដែលរួមចំណែកធ្វើឱ្យយើងឡើងមុន។
៣. អាហារប្រភេទ Fast Food
អាហារដូចជា ប៊ឺហ្គឺ ដំឡូងបំពង ភីហ្សា សាំងវិចផ្សំទៅដោយកាបូអ៊ីដ្រាតចម្រាញ់ អាហារកែច្នៃ ជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់ដែលធ្វើឱ្យអាហារទាំងនេះមានរស់ជាតិឆ្ងាញ់។ គ្រឿងផ្សំទាំងនេះអាចធ្វើឱ្យរាងកាយយើងរលាក។
៤. សាច់ក្រហម
សាច់ក្រហមដូចជា សាច់គោ សាច់ចៀម សាច់ជ្រូកជាដើមផ្ទុកទៅដោយជាតិខ្លាញ់ឆ្អែត និងកូលេស្តេរ៉ូល ដែលនេះមានន័យថា ការញុំាសាច់ក្រហមច្រើននាំឱ្យមានការរលាកក្នុងខ្លួន។ ប្រសិនបើមានការរលាកច្រើនពេកនៅក្នុងរាងកាយ ការផលិត ខូឡាជែនរបស់ស្បែកថយចុះនាំឱ្យស្បែករបស់យើងស្រអាប់។
៥. គ្រឿងស្រវឹង
ការញុំាគ្រឿងស្រវឹងច្រើនធ្វើឱ្យខ្សោះជាតិទឹក បណ្តាលឱ្យស្បែកយើងស្រអាប់ ជ្រីវជ្រួញ និងស្ងួត។ លើសពីនេះទៅទៀតគ្រឿងស្រវឹងបង្កឱ្យមានបញ្ហាស្បែកដូចជា ឡើងមុន និងត្រអកជាដើម ហើយធ្វើឱ្យរាងកាយយើងបាត់បង់វីតាមីន A ដែលមាននាទីជួសជុលកោសិកាស្បែកឡើងវិញ។
៦. កាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ ភេជ្ជៈប៉ូវកម្លាំង ទឹកក្រូចកំប៉ុង ជាដើមអាចធ្វើឱ្យស្បែកយើងស្រអាប់ និងស្ងួត។ ជាតិកាហ្វេអ៊ីនអាចបង្កើនកម្រិត cortisol (អ័រម៉ូនស្ត្រេស) ដែលអាចបំផ្លាញស្បែករបស់យើង ធ្វើឱ្យស្បែកស្តើង និងឆាប់ចាស់។
៧. អាហារប្រៃៗ
ការញុំាអាហារប្រៃៗធ្វើឱ្យចាល់ជាតិទឹកក្នុងរាងកាយ ដែលធ្វើឱ្យយើងហើម ជាពិសេសហើមភ្នែក ឬមុខ ហើយមើលទៅអស់កម្លាំង។ ម៉្យាងទៀត កាញុំាអាហារប្រៃៗក៏ធ្វើឱ្យយើងឡើងមុនដែរ។
របបអាហារមានផលប៉ះពាល់យ៉ាងខ្លាំងលើសុខភាពស្បែករបស់យើង ដូច្នេះយើងគួរចៀសវាង ឬកាត់បន្ថយអាហារបំផ្លាញស្បែក និងញុំាអាហារដែលល្អចំពោះស្បែកដូចជា ត្រី គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ បន្លែ និងផ្លែឈើស្រស់ឱ្យបានច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]