ថៃ៖ រដ្ឋបាលក្រុងបាងកក ត្រៀមរៀបចំគ្រែបន្ថែម សម្រាប់អ្នកជំងឺកូវីដ១៩ ប្រសិនបើករណីឆ្លងនៅក្នុងប្រទេសនេះ នៅតែបន្តកើនឡើង។
អភិបាលក្រុងបាងកក លោក Aswin Kwanmuang បានថ្លែងក្នុងកិច្ចប្រជុំរដ្ឋបាលក្រុង កាលពីថ្ងៃចន្ទថា អ្នកជំងឺកូវីដ ដែលមិនមានរោគសញ្ញា ឬមានរោគសញ្ញាស្រាល គួរតែទទួលការព្យាបាលក្រោមគម្រោងដាច់ដោយឡែកពីផ្ទះ ឬគម្រោងនៅដាច់ដោយឡែកពីសហគមន៍ ដើម្បីធានាឱ្យមានគ្រែក្នុងមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ។ ក៏ដូចជាអ្នកជំងឺដែលទទួលរងពីជំងឺផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ លោកអភិបាលក្រុងរូបនេះ បានបន្ថែមថា នាយកដ្ឋានសេវាវេជ្ជសាស្រ្ដ សុខភាព និងទំនាក់ទំនងសាធារណៈ មានភារកិច្ចបង្កើតការយល់ដឹងដល់ប្រជាពលរដ្ឋថា អ្នកណាម្នាក់ដែលបានឆ្លងជំងឺកូវីដ-១៩ នឹងត្រូវទទួលការព្យាបាលក្រោមគម្រោងដាក់ឱ្យនៅដាច់ដោយឡែកពីផ្ទះ និងសហគមន៍ឱ្យនៅដាច់ពីគេ ស្របតាមស្តង់ដារកំណត់។
លោក Aswin បានបន្តថា៖ «បុគ្គលិកពេទ្យនឹងវាយតម្លៃរោគសញ្ញារបស់អ្នកជំងឺជារៀងរាល់ថ្ងៃរហូតដល់ពួកគេជាសះស្បើយ»។
ជាមួយគ្នានេះ លោកអភិបាលក្រុងរូបនេះ ក៏បានជំរុញឱ្យមនុស្សចាស់ដែលមានអាយុចាប់ពី៦០ ឆ្នាំឡើងទៅ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង និងដូសជំរុញ មកចុះឈ្មោះនៅមជ្ឈមណ្ឌលផ្តល់វ៉ាក់សាំង ទៅតាមការព័ត៍មានណែនាំរបស់អាជ្ញាធរផងដែរ។
គិតត្រឹមថ្ងៃទី ២១ខែកុម្ភៈនេះ នាយកដ្ឋានសេវាវេជ្ជសាស្រ្ដរដ្ឋបាលក្រុងបាងកក មានគ្រែចំនួន ៣,៤៦០ ដែលក្នុងនោះមានគ្រែចំនួន ៤៨៤នៅទំនេរ ខណៈពេលដែលកន្លែងដាក់ឱ្យនៅដាច់ពីគេក្នុងសហគមន៍ចំនួន៣១ មានគ្រែចំនួន ៣,៩៨១ ដែលក្នុងនោះមានគ្រែនៅទំនេរ ចំនួន ២,០៦៥៕
ប្រភព៖ The Nation
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]