ការ​ដុត​បំផ្លាញ​​ជាតិ​ខ្លាញ់ ពេល​យើង​ចង់​ស្រក​ទម្ងន់​មិន​មែន​ងាយ​ស្រួល​ដូច​និយាយ​ទេ គឺ​យើង​ត្រូវ​មាន​ភាព​អត់ធ្មត់ តម​អាហារ​ឆ្ងាញ់ និងត្រូវ​ហាត់​ប្រាណ​ទៀង​ទាត់។ យ៉ាង​ណា​មិញ បន្ថែម​ពី​លើ​ការ​ហាត់​ប្រាណ ដើម្បី​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​​ក្នុង​រាងកាយ យើង​ក៏​អាច​ធ្វើ​បាន​នៅ​អំឡុង​ពេល​គេង​​ដែរ​ជាមួយ​វិធី​ងាយៗ ៥ យ៉ាង​ខាង​ក្រោម​ដូច​ជា៖

១. ញ៉ាំ​ប្រូតេអ៊ីន​Casein​ក្រឡុក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រតេអ៊ីន Casein ជាប្រភេទ​ម្សៅ​​ប្រូតេអ៊ីន​ងាយ​រំលាយ ដែល​អាច​ឲ្យ​រាងកាយ​បំបែក​អស់​ក្នុង​រយៈ​ពេល ៦-៨​ម៉ោង។ នេះ​មាន​ន័យ​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​នឹង​នៅ​ធ្វើ​ការ​ពេញ​មួយ​យប់ ហើយ​យើង​នឹង​ភ្ញាក់​ពី​គេង​មក​ដោយ​មាន​អារម្មណ៍​ស្រស់​ស្រាយ មាន​កម្លាំង ជាជាង​ក្រោក​មក​ជាមួយ​រាងកាយ​ល្ហិតល្ហៃ។ យើង​អាច​លាយ​ម្សៅ​ប្រូតេអ៊ីន​នេះ​ជាមួយទឹក និង​ក្រឡុក​ញ៉ាំ​ធម្មតា​។​

គណនា BMIគណនា BMR

២. គេង​ឲ្យ​បាន​ច្រើន

ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Archives of Internal Medicine បាន​រក​ឃើញ​ថា​មនុស្ស​លើស​ទម្ងន់​ជា​មធ្យមបានគេងតិចជាង អ្នកដែលមានទម្ងន់ធម្មតា ១៦​នាទីក្នុងមួយថ្ងៃ។ ដូច្នេះ ហេតុអ្វី​បាន​ជា​ការ​គេង​ជួយ​ឲ្យ​យើង​រាង​ស្លីម? នេះ​គឺ​​ទាក់​ទង​នឹង​អរម៉ូន leptin និង ghrelin ។ Leptin ជួយ​គ្រប់គ្រង​កម្រិត​ថាមពល និង​រក្សា​ចំណង់​អាហារ​របស់​យើង​ទាប ខណៈ​ពេល​ដែល ghrelin ជំរុញ​ឲ្យ​ឃ្លាន ហើយ​ជា​រឿយ​ៗ​ធ្វើ​ឲ្យ​យើង​ចេះ​តែ​ចង់​ញ៉ាំ​អាហារ។ លទ្ធផល​នៃ​ការ​សិក្សា​ដែល​ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ Wisconsin នៃ​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា អ្នក​គេង​បាន​ច្រើន​កាត់​បន្ថយ អ័រម៉ូន ghrelin និង​បង្កើន​កម្រិត​អ័រម៉ូន leptin ដែល​ជួយ​គ្រប់​គ្រង​ចំណង់​អាហារ​បាន​ពេញ​មួយ​ថ្ងៃ។

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!ចង់គណនាមហារីកសួត ចុចទីនេះ!

៣. ញ៉ាំ​អាហារ​តិចៗតែ​ច្រើន​ដង

ការ​ញ៉ាំ​អាហារ​តិច​ៗ​តែ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ជួយ​រក្សា​ការ​រំលាយ​អាហារ​របស់​យើង​ឲ្យ​នៅ​ធ្វើ​ការ ហើយ​នឹង​ធានា​ថា​រាងកាយ​បន្ត​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ពេញ​មួយ​យប់។ ប៉ុន្តែ យើង​ត្រូវ​ប្រាកដ​ថា អាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ​ជា​អាហារ​សុខភាព​ល្អ មិន​មែន​អាហារ​បំពង ឬ​អាហារ​កែ​ច្នៃ​នោះ​ទេ។

៤.ញ៉ាំ​អាហារ​មាន​ជាតិ​កាបូអ៊ីដ្រាត

យើង​គួរ​ញ៉ាំ​អាហារ​មាន​កាឡូរី​ខ្ពស់ ពិសេស​កាបូអ៊ីដ្រាត​ច្រើន​នៅ​អំឡុង​ពេល​ថ្ងៃ ជ​ជាង​ញ៉ាំ​ច្រើន​នៅ​ពេល​ល្ងាច។ យើង​នឹង​ចូល​គេង​ដោយ​មាន​អ័រម៉ូន​អាំងស៊ុយលីន​តិច​នៅ​ក្នុង​ឈាម ដូច្នេះ​រាងកាយ​របស់​យើង​អាច​បំប្លែង​ជាតិ​ខ្លាញ់​សម្រាប់​ថាមពល​ពេល​គេង។

៥. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាង​តិច ៨​កែវ/ថ្ងៃ ត្រូវ​បាន​ជឿ​ថា​ជួយ​បង្កើន​សមត្ថភាព​ការ​រំលាយ​អាហារ​របស់​យើង។ លើស​ពី​នេះ ទឹក​ត្រជាក់ តម្រូវ​ឲ្យ​រាងកាយ​ធ្វើ​ការ​បន្ថែម ដើម្បី​ធ្វើ​ឲ្យ​​មាន​សីតុណ្ហភាព​ដូច​នឹង​រាងកាយ ផ្ដល់​ប្រយោជន៍​ដោយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​របស់​រាងកាយ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]