ថៃ៖ នៅតែជាគូស្នេហ៍ដ៏ពេញនិយមក្នុងវិស័យសិល្បៈកម្សាន្ត សម្រាប់ តារាប្រុស លោក New Wongsakorn និង តារាស្រី Now Tisanart ដែលពួកគេ​បានរក្សាទំនាក់ទំនងស្នេហា អស់រយៈពេលជាយូរមកហើយ និងតែងតែមានពេលវេលាយ៉ាងផ្អែមល្ហែមជាមួយគ្នា ជាប់ជានិច្ច។ 

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរ ថែមទាំងបានបង្ហាញពីភាពរីករាយរបស់ខ្លួន ដោយបាន​ដឹកដៃ​គ្នា​ ប្រារព្ធ​ខួប ​៩​ឆ្នាំ នៃការសាងស្នេហ៍ ក៏ដូចជាក្ដីស្រលាញ់ ​ដែល​បាន​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក និងបាន​ឆ្លៀតឱកាស​បង្ហោះ​រូបភាព ជាមួយនឹងការកម្សាន្តដ៏រ៉ូមែនទិកតែពីរនាក់ រួមទាំងសារអបអរខួប ៩ ឆ្នាំលើកនេះរបស់អ្នកទាំងពីរ ទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃើញបែបនេះ ហ្វេនៗជាច្រើន ក៏បានចូលមកជូនពរគ្រប់ៗគ្នា ចំពោះគូស្នេហ៍អ្នកទាំងពីរ ដែលនៅតែមានភាពល្អូកល្អើនមិនផ្លាស់ប្ដូរ បន្ទាប់ពីបានទាក់ទងមើលចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំមកនេះ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

New និង Now
New និង Now
New និង Now
New និង Now
New និង Now
New និង Now
New និង Now
New និង Now
New និង Now

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]