ភ្នំពេញ៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាសម្តែងស្រី និងជាពិធីការិនីពូកែខាងវេហោស័ព្ទប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយ័ន ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញខ្លាំងក្នុងប្រទេសកម្ពុជា។ 

ជាងនេះទៅទៀត ក្រៅពីទេពកោសល្យ និងសមត្ថភាពសិល្បៈអាចនិយាយបានថា ហ៊ិន ច័ន្ទនីរ័ត្ន ជាប់ឈ្មោះ​ខាង​សម្រស់ស្អាតអំណោយផលពីធម្មជាតិ ព្រមទាំងជាតារាស្រីដែលមានកាយវិការទន់ភ្លន់ និងគួរឲ្យស្រលាញ់ផងដែរ។ យ៉ាងណាមិញថ្វីបើឆ្នាំនេះ តារាស្រីរូបនេះមានវ័យ ៣០ ឆ្នាំក្តី ប៉ុន្តែចំពោះរូបសម្រស់នៅតែមានភាពស្រស់​ស្អាត និងក្មេងជាងវ័យដដែល ទើបធ្វើឲ្យកម្លោះៗលង់ស្រលាញ់នឹងសម្រស់នាងស្ទើរតែគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងមុននេះបន្តិច ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបថ្មីៗនៅលើបណ្តាញសង្គមជាមួយនឹងការតុបតែងខ្លួនបែបស្រទន់ទាក់ភ្នែក និងស្ទាយ៍ដ៏ទាក់ទាញក្នុងឈុតសម្លៀកបំពាក់ ពណ៌លឿងបៃតងខ្ចី ដៃមួយសរសៃ អង្គុយញញឺមរាយមន្តស្នេហ៍ អ្នកណាៗមើលហើយក៏ចំហមាត់ និងលង់នឹងសម្រស់នាងគ្រប់ៗគ្នា៕  

សូមទស្សនារូបភាពខាងក្រោម៖

ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន