រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនជាច្រើន ប្រាកដជានៅចាំ តារាសម្តែងនិងពិធីការិនីរូបស្រស់ មិនចេះចាស់ អ្នកនាង មាស ម៉ូលីណា ជាក់ជាមិនខាន បើទោះបី រូបនាងដកឃ្លាពីវិថីសិល្បៈច្រើនក្តី តែប្រជាប្រិយភាពតារាស្រីរូបនេះ នៅតែ មានសន្ទុះដូចមុន។
ជាងនេះទៅទៀត រូបសម្រស់ ការតុបតែងខ្លួន និងការស្លៀកពាក់របស់តារាស្រីរូបនេះ ត្រូវបងៗនារីភាគច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ឈុតមួយណាក៏មើលទៅសាមញ្ញ តែថ្លៃថ្នូរនិងជះចំហាយស្រស់ស្អាតខ្លាំងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើក្រឡេកទៅមើលជីវិតគ្រួសារវិញ ឃើញនៅក្មេងខ្ចីបែបនេះមែន តែពិធីការិនីរូបនេះ មានកូនប្រុស៣នាក់ ពេញរូបពេញរាង កម្លោះស្កូកតែម្តង ដោយ២នាក់ជាកូនភ្លោះ យ៉ាងណាមិញ ធ្លាប់តែឃើញរូបសម្រស់ កូនប្រុសទាំង៣ កាលពីប៉ុន្មានឆ្នាំមុន នៅតូចៗ តែពេលបង្ហាញមុខសាថ្មី ម្នាក់ៗសង្ហាមិនចាញ់តារាប៉ុន្មានឡើយ មុខមាត់ស្ទើរតែចម្លងពីម្តាយទៅទាំងអស់ មិនថាកម្ពស់និងសម្បុរសុទ្ធសឹងតែដូចម្តាយទាំងអស់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]