ហុងកុង៖ អាជ្ញាធរហុងកុងបាននិយាយថា ខ្លួនបានរកឃើញវីរុសកូវីដ១៩ នៅក្នុងសំណាកវេចខ្ចប់សាច់គោក្លាសេ នាំចូលពីប្រទេសប្រេស៊ីល និងស្បែកជ្រូកក្លាសេពីប្រទេសប៉ូឡូញ ដោយបន្ថែមថា ខ្លួននឹងប្តេជ្ញានឹងបង្កើនការត្រួតពិនិត្យអាហារនាំចូល។

កន្លងមក ទីក្រុងហុងកុង បានដាក់ចេញនូវយុទ្ធសាស្ត្របំបាត់កូវីដ១៩ ដូចនឹងចិនដីគោកដែរ គោលបំណងលុបបំបាត់ការផ្ទុះឡើងនៃការរាតត្បាតនៃមេរោគ។ អាជ្ញាធរកាន់តែប្រុងប្រយ័ត្នខ្ពស់ ខណៈរលកថ្មីនៃការឆ្លងមេរោគកាន់តែពិបាកក្នុងការគ្រប់គ្រង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំនួនអ្នកឆ្លងប្រចាំថ្ងៃបានកើនឡើងយ៉ាងគំហុក នៅឆ្នាំនេះ ដោយឈានដល់កំណត់ត្រាចំនួន ៧,៥៣៣ ករណី កាលពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈនេះ ដែលលើសលប់ដល់ការធ្វើតេស្តរបស់រដ្ឋាភិបាល មន្ទីរពេទ្យ និងសមត្ថភាពដាក់ឱ្យនៅដាច់ដោយឡែក។

មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារហុងកុង (CFS) បានយកសំណាកចំនួន ៣៦ សម្រាប់ធ្វើតេស្ដពីសាច់គោក្លាសេចំនួន ១,១០០ កេស ដែលមានទម្ងន់សរុប ២៩ តោន ដែលនាំចូលពីប្រទេសប្រេស៊ីលតាមសមុទ្រ។ ក្នុងនោះ អាជ្ញាធរបានរកឃើញការវេចខ្ចប់ខាងក្រៅមួយ និងសំណាកវេចខ្ចប់ខាងក្នុងចំនួនពីរ ធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩។

ទន្ទឹមនោះ អាជ្ញាធរហុងកុង ក៏បានប្រមូលសំណាកចំនួន ១២ ពីកញ្ចប់ប្រហែល ៣០០ កេសនៃស្បែកជ្រូកក្លាសេ ដែលមានទម្ងន់ប្រហែល ៧ តោន ដែលនាំចូលពីប្រទេសប៉ូឡូញតាមសមុទ្រ។ គំរូវេចខ្ចប់ខាងក្នុងមួយត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ។

រដ្ឋាភិបាលហុងកុង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា៖ «មជ្ឈមណ្ឌលសុវត្ថិភាពម្ហូបអាហារ (CFS) បានបញ្ជាឱ្យអ្នកនាំចូលដែលពាក់ព័ន្ធឱ្យបោះចោលសាច់គោ និងស្បែកជ្រូកដូចគ្នា។ លើសពីនេះ CFS នឹងបង្កើនការយកសំណាកផលិតផលផ្សេងទៀតមកធ្វើតេស្ត»។

ប្រទេសចិនដីគោក បានប្រកាសអំពីករណីមួយចំនួននៃមេរោគត្រូវបានរកឃើញលើការវេចខ្ចប់អាហារត្រជាក់ ដែលជំរុញឱ្យមានការបដិសេធទំនិញ និងការត្អូញត្អែរពីអ្នកនាំចេញ។ គួររម្លឹកផងដែរថា អង្គការសុខភាពពិភពលោកនិយាយថា ទាំងអាហារ និងផលិតផលវេចខ្ចប់មិនមែនជាភ្នាក់ងារចម្លងនោះទេ៕

រូបភាព
រូបភាព
រូបភាព

ប្រភព៖ CNA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]