បច្ចុប្បន្ននេះ​ មានផលិតផលប្រេងខ្យល់ជាច្រើនប្រភេទ ដែលបានចរាចរណ៍លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងនោះផងដែរ ប្រេងខ្យល់ម៉ាក ក្វានលុង (KWAN LOONG) ដែលត្រូវបាននាំចូលមកពីប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន DKSH (Cambodia) ត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់ទូទៅ​ ទៅលើគុណភាព និងប្រសិទ្ធភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ជាក់ស្តែងប្រេងខ្យល់ម៉ាក ក្វាន់លុង (KWAN LOONG)  ត្រូវបានផលិតឡើងអស់រយៈពេលជាង៧០ឆ្នាំកន្លងមកហើយជាមួយនឹងធាតុផ្សំសំខាន់ៗជាច្រើនប្រភេទដូចជា៖
• Camphor             1.0 g
• Menthol               0.3 g
 • Mentha oil           0.6 g
 • Eucalyptus oil      0.5 g
 • Capsicum Extract 0.2g

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រេងខ្យល់ ក្វាន់លុង ត្រូវបានចែកចាយទៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក និងបាននាំចូលមកដល់ទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ដោយមានលក់ដុំ និងរាយនៅតាមបណ្តាឱសថស្ថាន ផ្សារទំនើប ម៉ាត ហាងលក់គ្រឿងទេស និងតាមអនឡាញយ៍ (Online) ជាដើម។

ជាមួយនឹងទំនុកចិត្តនៃការផលិត និងប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្វានលុង ត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់ថា មានប្រសិទ្ធភាពយ៉ាងខ្ពស់នៅក្នុងការបំបាត់អាការដូចជា៖ វិលមុខ ឈឺក្បាល បន្ធូរការតឹងច្រមុះ ពេលផ្តាសាយ ចុកឆ្អល់ពោះ ធីងធោង ពុលឡានជាដើម។ ហើយសម្រាប់អ្នកម្តាយវិញក៏អាចជ្រើសរើសផលិតផលប្រេងខ្យល់ក្វានលុង សម្រាប់បុត្រធីតាលោកអ្នកដើម្បីព្យាបាល គ្រិចថ្លោះដៃជើង ជាំ សត្វល្អិតទិចឬខាំ​ កន្ទួល រមាស់ និងបញ្ហាផ្សេងៗ បានផងដែរ។

សម្រាប់វិធីប្រើប្រាស់វិញ គឺកាន់តែងាយស្រួល ដោយគ្រាន់តែចាក់ប្រេងខ្យល់ ២-៣ តំណក់នៅលើចុងម្រាមដៃ រួចលុញថ្នមៗនៅកន្លែងដែលមានអាការឈឺចាប់ ឬលុញថ្នមៗលើសៀតផ្កាសម្រាប់បំបាត់អាការឈឺក្បាល វិលមុខ និងសូមលាបត្រង់បរិវេណកន្ទួលរមាស់ដែលបានកើតឡើងដោយសារសត្វល្អិតទិច ឬខាំ។

ផលិតផលប្រេងខ្យល់ ក្វានលុង  មានតែ១ប្រភេទប៉ុណ្ណោះ និងមាន៣ទំហំងាយស្រួលសម្រាប់ការជ្រើសរើស​ រួមមាន ចំណុះ​ ៣ មីលីលីត្រ, ២៨ មីលីលីត្រ, និង ៥៧មីលីលីត្រ។ ផលិតផលប្រេងខ្យល់ក្វានលុងពិត គឺមានអក្សរជាភាសាអង់គ្លេសថា “KWAN LOONG” នៅលើសំបកដបជាកំណត់សម្គាល់។

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០៨៧ ៨៨៤ ៩៤០ ឬតាមរយៈទំព័រហ្វេសប៊ុកផេក KWAN LOONG Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]