ភ្នំពេញ៖  នាពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ចាក់ឱ្យប្រជាពលរដ្ឋកម្ពុជាងើបឈរ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងស្ថានភាពបច្ចុប្បន្ននេះ។

ដោយឡែក នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេច ហ៊ុន សែន បានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ក្នុងឪកាសមួយនេះ សម្តេចបានលើកឡើងពីបញ្ហាជំងឺកូវីដ១៩ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ ដោយអនុវត្តវិធាន៣កុំ៣ការពារឱ្យបានខ្ជាប់ខ្ជួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ឱសថស្ថានទាំងអស់ កុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩ នៅពេលដែលប្រជាពលរដ្ឋកំពុងមានតម្រូវការនោះ ហើយក៏បានអំពាវនាវឱ្យក្រសួងសុខាភិបាល ពិនិត្យកុំឱ្យមានការចរាចរណ៍ថ្នាំព្យាបាលជំងឺកូវីដ១៩ ក្លែងក្លាយឲ្យសោះ៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

សូមចូលទស្សនារូបភាពខាងក្រោម៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន 
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]