ខេត្តត្បូងឃ្មុំ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបរថយន្ត២០គ្រឿងដែលអត់ពន្ធ និងពាក់ស្លាកលេខក្លែងក្លាយនៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។
យ៉ាងណាមិញ សកម្មភាពការចុះបង្ក្រាបនេះធ្វើឡើងតាមអនុសាសន៍របស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស។ ជាលទ្ធផលរយៈពេលបួនថ្ងៃមន្ត្រីគយតំបន់៦ បង្ក្រាបបានរថយន្តអត់ពន្ធពាក់ស្លាកលេខក្លែងក្លាយ រួមមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ខេត្តត្បូងឃ្មុំ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង រថយន្តLexus RX 400H ចំនួន២គ្រឿង និងរថយន្តLexus RX 350 ចំនួន១គ្រឿង។
២. ខេត្តក្រចេះ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង។
៣.ខេត្តមណ្ឌលគិរី មានរថយន្ត Lexus RX 330 ចំនួន៥គ្រឿង និងរថយន្ត Lexus RX 400H ចំនួន៤គ្រឿង។ សរុបទាំងអស់មានរថយន្តចំនួន២០គ្រឿង៕
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន មេត្តាជ្រាបជាព័ត៌មាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]