អន្តរជាតិ៖ ខណៈដែលមនុស្សជាច្រើន រំពឹងថា នឹងត្រៀមចាយជីវិt ក្នុងសភាពគ្មានការរឹតត្បិត បែរជាពេលនេះ វីរុសបម្លែងខ្លួនថ្មីអូមីក្រុងរង ប្រភេទ BA.2 ត្រូវបានគេរកឃើញ។
យោងតាមការពិសោធន៍មន្ទីរពិសោធន៍ក្នុងប្រទេសជប៉ុន វីរុសអូមីក្រុង ប្រភេទ BA.2 នេះអាចរីករាលដាលលឿនជាង អាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ និងអាចទប់ទល់នឹងសមត្ថភាពមួយចំនួនដែលយើងមានឥឡូវនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី វេជ្ជបណ្ឌិត Margaret Harris បាននិយាយថា៖ យើងកំពុងតាមដានមើលវីរុសអូមីក្រុងប្រភេទ BA.2 នេះ ព្រោះវាកំពុងបង្ហាញពីកម្រិតនៃការចម្លង។ វីរុសរងប្រភេទ BA-2 ត្រូវបានរកឃើញនៅក្នុងរដ្ឋចំនួន ៤៧ និងប្រទេសចំនួន៧៤ ដែលបានក្លាយជាប្រភេទមេរោគលេចធ្លោនៅក្នុងប្រទេសចំនួន ១០។
លោកស្រីវេជ្ជបណ្ឌិត Harris បាននិយាយថា៖ «យើងពិតជាមិនចង់ឱ្យមេរោគប្រភេទ BA.2 នេះ រីករាលដាលដូចដែលយើងមិនចង់ឱ្យអូមីក្រុងដើម រាតត្បាតដូចពេលនេះដែរ»។
ក្នុងនោះ លោកស្រី បានបន្ថែមថា៖ «យើងពិតជាចង់ឱ្យប្រទេសនានាបង្កើនការចាក់វ៉ាក់សាំងដើម្បីយកឈ្នះលើមេរោគទាំងអស់នេះ»។
ជាមួយគ្នានេះ ការសិក្សាបានរកឃើញថា មេរោគអូមីក្រុងប្រភេទរង BA-2 ហាក់ដូចជាគេចផុតពីភាពស៊ាំដែលបង្កើតដោយវ៉ាក់សាំង ប៉ុន្តែអ្នកជំនាញសុខភាពនិយាយថា វ៉ាក់សាំងជំរុញ នឹងស្តារការពារឡើងវិញ៕
ប្រភព៖ wkow
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]