ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមប្រភពព័ត៌មានពី The National Thailand បានបង្ហាញអំពីទិន្នន័យនៃការសិក្សាស្រាវជ្រាវមួយដោយបានបង្ហាញថា ការប្រែប្រួលនៃកូវីដបំបាំងកាយប្រភេទBA.2 កើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសថៃ និងមានសមត្ថភាពរារាំងដល់ដំណើរការនៃសមត្ថភាពរបស់វ៉ាក់សាំងថែមទៀតផង។
យ៉ាងណាមិញ យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតថៃដ៏ល្បីបានមានប្រសាសន៍យ៉ាងដូច្នេះថា កូវីដBA.2 មិនបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរជាង BA.1 នោះទេ ប៉ុន្តែវារីករាលដាលកាន់តែលឿន ហើយវានឹងបណ្តាលឱ្យមានការឆ្លងកាន់តែច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុនកន្លងទៅថ្មីៗនេះ ប្រទេសថៃបានកត់ត្រានៅអត្រាការឆ្លងCovid-19ថ្មីចំនួន១៨៨៨៥នាក់ ក្នុងរយៈពេល២៤ម៉ោងដែលក្នុងនោះមាន២២៤នាក់ជាករណីនាំចូល ស្របពេលដែលចំនួនអ្នកស្លាប់បានកើនឡើងចំនួន ២៩នាក់ ខណៈដែលអ្នកជំងឺ ១០៩៤៦ នាក់បានជាសះស្បើយនិងបានចាកចេញពីមន្ទីរពេទ្យ៕
ប្រភព៖: The National Thailand
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]