ថៃ៖ ក្រោយពីប្រកាសលែងលះគ្នាជាផ្លូវការមក អតីតគូស្វាមីភរិយា របស់ តារាស្រី Newclear និង លោក Dj Petchja នៅតែត្រូវបានមនុស្សជាច្រើនតាមដាន ទៅលើសកម្មភាពរបស់អ្នកទាំងពីរ ដែលរក្សានូវចំណងមិត្តភាព និងធ្វើជាឪពុកម្ដាយដ៏ល្អសម្រាប់កូនរបស់ពួកគេ។

ដោយឡែក ថ្មីៗនេះ លោក Dj Petchja ដែលជាអតីតស្វាមីរបស់ Newclear ស្រាប់តែបានចេញ​មុខ​បើក​ចំហ​ជា​លើក​ដំបូង​ ក្រោយពី ​ចុះ​សំបុត្រ​លែង​លះ​ជាមួយ​អតីត​ភរិយា ក៏ដូចជា បាន​បើក​ចិត្ត​ទាំង​ស្រុង ​អំពីបញ្ហា ដែលមនុស្សមួយចំនួនលើកឡើងថា ​អតីត​ភរិយា​របស់ខ្លួន​មិន​ចិញ្ចឹម​កូន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ចំពោះចំណុចនេះ លោក Dj Petchja ហាក់ដូចជានៅតែការពារអតីតភរិយារបស់ខ្លួន ដោយបានបញ្ជាក់ថា ពេល​នោះ​ នាងមក​ពិគ្រោះ​ និងប្រាប់ថាមានមនុស្សមួយចំនួនថាឲ្យនាង ​មិន​ចិញ្ចឹម​កូននោះ លោកបានលើកឡើងថា គ្មានម្តាយណាម្នាក់ ដែលមិនស្រលាញ់កូននោះទេ។ ប៉ុន្តែ​ជីវិត​ធម្មតារបស់នាង គឺ​ត្រូវ​ទៅ​ធ្វើ​ការ។ ប៉ុន្តែនៅពេល​ទំនេរ នាងតែង​តែ​មក​មើល​កូន ក៏ដូចជាពិភាក្សាអំពីរឿងនេះ។ ដូច្នេះ ពួកគេ​មិន​អាច​មក​និយាយ​ថា ​នាងមិន​ស្រឡាញ់ ឬ​មិន​ចិញ្ចឹម​គេ​បានឡើយ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Dj Petchja
Dj Petchja
Dj Petchja
Dj Petchja
Newclear
Dj Petchja និង Newclear

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]