ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវការស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធកម្ចីឌីជីថល ដែលមានឈ្មោះថា Kjey PAPA បន្ថែមពីនេះទៅទៀត សម្បត្តិ ហ្វាយនែន បានធ្វើការចាប់រង្វាន់លើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន និងជូនដំណឹងអំពីអ្នកឈ្នះរង្វាន់សម្រាប់យុទ្ធនាការទូទាត់ប្រាក់កម្ចីទៀងទាត់តាមរយៈដៃគូសហការផ្ទេរប្រាក់របស់ សម្បត្តិ ហ្វាយនែន។
ពិធីនេះបានរៀបចំឡើងក្រោមការចូលរួមពីលោក Harvey Poh អគ្គនាយករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងដៃគូសហការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ជាច្រើនរូបផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការចាប់ផ្តើមនៃកម្មវិធី លោក Harvey Poh បានសម្តែងការថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយស ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ដែលបានចូលរួមក្នុងកម្មវិធីនេះ។
ដោយសារការរីករាលដាល់នៃជំងឺ Covid-19 បានបង្ខំឲ្យពលរដ្ឋមួយចំនួនផ្លាស់ប្តូរររៀបរស់នៅតាមបែបគន្លងថ្មី ដែលមានដូចជា ការរស់នៅស្អាត និងផ្លាស់ប្តូររបៀបទំនាក់ទំនងសង្គម ជំនួសដោយបច្ចេកវិទ្យា និងការរក្សាគម្លាតសុវត្ថិភាពជាដើម។ ស្របពេលនេះដែរ ដើម្បីសម្របខ្លួនទៅនឹងការរស់នៅបែបគន្លងថ្មី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានផ្តួចផ្តើមគំនិតក្នុងការបង្កើតនូវប្រព័ន្ធស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល ដែលមានឈ្មោះថា Kjey PAPA។
ប្រព័ន្ធនេះនឹងជួយរួមចំណែកផ្តល់អត្ថប្រយោជន៍សម្រាប់សម្រួលដល់អតិថិជនដែលមានបំណងស្នើសុំប្រាក់កម្ចីពី សម្បត្តិ ហ្វាយនែន ដោយទទួលបានភាពងាយស្រួល ដោយអតិថិជនគ្រាន់តែបំពេញនូវព័ត៌មាន និងភ្ជាប់ឯកសារដែលតម្រូវមួយចំនួនប៉ុណ្ណោះដោយមិនចាំបាច់ជួបជាមួយបុគ្គលិករបស់ សម្បត្តិ ហ្វាយនែន ផ្ទាល់ឡើយ។ នេះជាការរួមចំនែកមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាការកែប្រែរបៀបនៃការផ្តល់សេវាថ្មីជូនអតិថិជន និងអភិវឌ្ឍន៍ខ្លួនអោយទាន់ក្នុងវិស័យបច្ចេកវិទ្យានាពេលសព្វថ្ងៃនេះ។
បន្ថែមក្នុងកម្មវិធី លោក Harvey Poh បានផ្តល់នូវកិត្តិយសចាប់ឆ្នោតផ្សងសំណាងជូនដល់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ដែលបានប្រើប្រាស់សេវាប្រាក់កម្ចី ដែលមានការបង់សងទៀងទាត់ល្អតាមរយៈដៃគូសហការផ្ទេរប្រាក់របស់សម្បត្តិហ្វាយនែន។ កម្មវិធីនេះជាយុទ្ធនាការមួយដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន តែងតែបានអនុវត្តកន្លងមក ដើម្បីលើកទឹកចិត្តជូនអតិថិជនរបស់ខ្លួនអោយមានការចូលរួមថែរក្សា យល់ដឹងនូវសារៈសំខាន់នៃប្រវត្តិសង់ប្រាក់កម្ចីរបស់ពួកគាត់។
ជាចុងបញ្ចប់នៃកម្មវិធី លោក Harvey Poh បានសម្តែងនូវការថ្លែងអំណរគុណចំពោះភាពជឿទុកចិត្ត និងការគាំទ្រពីសំណាកអតិថិជន ក៏ដូចជាដៃគូសហការដែលបានបន្តគាំទ្រនូវការប្រើប្រាស់សេវាកម្មផ្នែកហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន កន្លងមក និងជូនពរ លោក លោកស្រី អោយទទួលបានសេចក្តីសុខ ភាពជោគជ័យ និងសេចក្តីរីកចំរើន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]