ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រីវ័យក្មេង Patricia មិនត្រឹមតែមានសមត្ថភាពនៅក្នុងការងារសិល្បៈយ៉ាងល្អនោះទេ ប៉ុន្តែរូបនាងថែមទាំងមានរូបសម្រស់ដ៏ស្រស់ស្អាត និងត្រូវបានទស្សនិកជនជាច្រើន កោតសរសើរជាមួយនឹងការបង្ហាញខ្លួនរបស់នាង ផងដែរ។
ប៉ុន្តែផ្ទុយទៅវិញ ស្របពេលដែលមានរឿងរ៉ាវនៅក្នុងជីវិតឯកជនរបស់នាង គ្រប់យ៉ាងហាក់ដូចជាបានផ្លាស់ប្ដូរភ្លាមៗ ក្រោយពីទំនាក់ទំនងស្នេហារបស់នាង និង តារាប្រុស លោក Peach Patchara ត្រូវបានបញ្ចប់ កាលពីឆ្នាំ ២០១៩ ។ ម៉្យាងវិញទៀត បន្ទាប់ពីនោះ តារាស្រីរូបនេះ ថែមទាំងមានការលេចឮទាក់ទងគ្នាជាមួយនឹងអ្នកមានហាយសូរ លោក Note Vises ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា កាលពីពេលនោះ នាងក៏បានបញ្ជាក់ថា ខ្លួននិងអ្នកជំនួញរូបនេះ មិនបានស្គាល់និងស្និទ្ធស្នាលអ្វីឡើយ ។ ប៉ុន្តែ ក្រោយមក ដោយសារតែអ្នកគាំទ្រ តែងតែចាប់បាននូវភស្តុតាងជាបន្តបន្ទាប់ រហូតព្រមទទួលស្គាល់ថា ខ្លួនពិតជាបានស្គាល់ និងបានចេញមុខសុំទោស ដែលនិយាយពាក្យមិនពិត កាលពីមុន។
ថ្វីត្បិតតែមានការសុំទោសក៏ពិតមែន តែតារាស្រី Patricia ហាក់ដូចជាបានក្លាយជាបន្លានៅក្នុងភ្នែករបស់ទស្សនិកជន និងត្រូវបានមនុស្សជាច្រើនចេញមករិះគន់់យ៉ាងខ្លាំង ទៀតផង។ ហើយដោយសារតែបែបនេះ បានធ្វើឲ្យការងាររបស់នាង មានផលប៉ះពាល់ ទាំងការងារសម្ដែង និងការថតផ្សាយពាណិជ្ជកម្មផ្សេងៗ និងមិនមានប្រជាប្រិយភាពដូចកាលពីមុន ផងដែរ៕
ប្រភព៖ Eva.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]