ភ្នំពេញ៖ ទស្សនិកជនអ្នកនិយមលេងបណ្តាញសង្គម និងអតិថិជនជាច្រើន ប្រាកដជាបានស្គាល់ហើយ នូវកេរ្តិ៍ឈ្មោះល្បីល្បាញ របស់លោកជំទាវ លាង ធារ៉ា ម្ចាស់ក្រុមហ៊ុន Theara Leang Co.,Ltd ជាស្ត្រីដែលមានរូបសម្រស់ស្រស់ស្អាត ឆ្លាតហើយពូកែ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពីស្រ្តីមេផ្ទះម្នាក់ ក្នុងរយៈពេលជាង៤ឆ្នាំលោកជំទាវ បានវិវត្តន៍ខ្លួនពីអ្នកលក់អនឡាញធម្មតា ក្លាយជាម្ចាស់អាជីវកម្មធំៗដូចជា៖ហាងលក់កាបូប និងសម្លៀកបំពាក់នារី T&L Fashion, ផលិតផលថែរក្សាសម្ផស្សម៉ាកយីហោខ្មែរ ធីអែនអិលនែតឈើរ៉ល T&L Natural ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនកម្ពុជា, មជ្ឍមណ្ឌលថែរក្សាសម្រស់ T&L Beauty Center ដែលមានអតិថិជនជាច្រើន កំពុងបានទទួលសេវាកម្ម, ហើយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោកជំទាវបានប្រារពពិធីកាត់ខ្សែរបូសម្ពោធហាងគ្រឿងអលង្ការ ធីអែនអិល T&L JEWELRY ដ៏ធំមួយទៀត ក្រោមអធិបតីភាព លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ធសភា-ព្រិទ្ធសភា និងអធិការកិច្ច ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោកជំទាវ លាង ធារ៉ា គឺជាភរិយារបស់លោកឧកញ៉ា ឌី ជោត ដែលអាចចាត់ទុកថា ជាគ្រួសារគំរូមួយនៅលើបណ្តាញសង្គម ដែលមិនធ្លាប់មានរឿងអាស្រូវគ្រួសារឡើយ មិនតែប៉ុណ្ណោះពួកគាត់តែងតែធ្វើសកម្មភាពចែករំលែកនូវបទពិសោធន៍រស់នៅល្អៗដល់អ្នកគាំទ្រជាច្រើន ជាពិសេសសមាជិកគ្រួសារស្រ្តីធីអែនអិល តាមរយៈការធ្វើសិក្ខាសាលា និងនៅលើបណ្តាញសង្គមនានា ប្រជាប្រិយរបស់ពួកគាត់ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកើនឡើងជាលំដាប់។
លោកជំទាវ មានប្រសាសន៍ថា៖
លោកជំទាវបានបញ្ជាក់ថា៖
លោកជំទាវ ពិតជាស្ត្រីម្នាក់ក្នុងចំណោមជើងខ្លាំងដ៏ទៃទៀត ព្រោះក្នុងវ័យខ្ទង់៣០ឆ្នាំសោះ អាចសម្រេចក្តីស្រមៃខ្លួនឯងបានទាំងអស់ ពិតជាអស្ចារ្យគួរអោយសរសើរមែន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]