សេអ៊ូល៖ កាលពីប្រាំបួនឆ្នាំមុន អ្នកគាំទ្រ K-Pop ជាច្រើនមិនដែលដឹងលឺពី HYBE ប៉ុន្មាននោះទេ តែឥឡូវនេះ ទីភ្នាក់ងារនៃទ្រនំ BTS និង TXT កំពុងបំបែកឯតទគ្គកម្ម និងគ្រងតំណែងកំពូលលើឧស្សាហកម្មតន្ត្រីកូរ៉េនាពេលបច្ចុប្បន្ននេះ។

ជាក់ស្តែងនៅថ្ងៃទី ២២ ខែកុម្ភៈ HYBE បានចេញផ្សាយរបាយការណ៍ប្រាក់ចំណូលឆមាសទី២ ប្រចាំឆ្នាំ ២០២១ របស់ខ្លួន ដែលជាកំណត់ត្រាប្រាក់ចំណូលប្រចាំឆ្នាំដែលរួមមានការលក់អាល់ប៊ុម ប្រាក់ចំណូលការផ្សាយពាណិជ្ជកម្ម ប្រាក់ចំណូលការប្រគុំតន្ត្រី និងច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ HYBE ត្រូវបានរកចំណូលលើសពី ១ពាន់លានវុន (ប្រហែល៨៣៨,២៩៩,២០០ ដុល្លារ) នៅក្នុងប្រាក់ចំណូលប្រចាំឆ្នាំ ដែលរួមមានការប្រគុំតន្ត្រីដោយផ្ទាល់ និងការប្រគុំតន្ត្រីតាមអ៉ីនធឺណែត ដែលជាផលិតកម្មតន្ត្រីកូរ៉េដំបូងគេក្នុងប្រវត្តិសាស្ត្រដែលធ្វើបានជាមួយតួលេខនេះ។

តួយ៉ាងអាជីវកម្មជាច្រើនបានទទួលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុពីជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែការលក់របស់ HYBE បានកើនឡើងខ្ពស់ជាងពេលណាៗទាំងអស់។ ការលក់ការប្រគុំតន្ត្រីឆ្នាំ ២០២១ បានកើនឡើង ៩៨០.៥% ធៀបនឹងឆ្នាំមុន ដោយទទួលបាន ៤៩.៧ ពាន់លានវុន (ប្រហែល ៤១,៦៧២,៦០៥ ដុល្លារ) ។

ភាគច្រើននៃប្រាក់ចំណូលទាំងនោះ ៤៩.៧ ពាន់លានវុន គឺមកពីត្រីមាសទី ៤ របស់ឆ្នាំ ២០២១ តែម្នាក់ឯង ដោយសារភាគច្រើននៃការប្រគុំតន្ត្រី PERMISSION TO DANCE របស់ BTS នៅ Los Angeles៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]