វៀតណាម៖ នៅពេលដែលនិស្សិតស្រីសាកលវិទ្យាល័យវៀតណាម អាយុ ២១ ឆ្នាំម្នាក់ ដឹងថា មិត្តប្រុសរបស់នាង កំពុងក្បត់ចិត្តលួចទាក់ទងជាមួយមិត្តភក្តិល្អបំផុតរបស់នាង ហើយប្រការនេះ បានផ្តល់ឱ្យនាងនូវកម្លាំងរុញច្រាន ធ្វើការផ្លាស់ប្តូរជីវិតរបស់នាង។
យោងតាមកាសែត Hong Kong Economic Times បានរាយការណ៍ថា ង្វៀន ធីថាវញី (Nguyễn Thị Thảo Nhi) អាយុ ២១ ឆ្នាំ មកពីទីក្រុងហូជីមិញ តែងតែត្រូវបានគេចំអកថា ធាត់តាំងពីក្មេង។ នាងជាមនុស្សខ្វះទំនុកចិត្តលើខ្លួនឯង ហើយនឹងស្លៀកសម្លៀកបំពាក់រលុងដើម្បីលាក់រូបរាងរបស់នាង។ពេលបានជួបមិត្តប្រុសនៅវិទ្យាល័យ សង្សាររបស់នាងជាមនុស្សដំបូងដែលសរសើរនាងថា "ស្អាតណាស់"។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទំនាក់ទំនងរវាងសង្សារ និង ធីថាវញី មានរយៈពេល៣ឆ្នាំរហូតដល់ឆ្នាំទី២ នៃសាកលវិទ្យាល័យ នៅពេលដែលនាងដឹងថា មិត្តប្រុសបានបោកប្រាស់លួចមានស្នេហ៍ជាមួយមិត្តល្អបំផុតរបស់នាង។
ពេលដែលធីថាវញីដឹងថា សង្សារ និងមិត្តភក្តិល្អរបស់នាង បានរៀបការកាលពីពេលថ្មីៗនេះ នាងបានរងនូវការខូចចិត្តជាខ្លាំង ។ប៉ុន្តែដូចជាមនុស្សស្រីមើលងាយ នាងបានធ្វើការឈឺចាប់ ដោយផ្លាស់ប្តូរខ្លួនឯង ដោយសម្រក់ទម្ងន់បាន ៣០ គីឡូក្រាមក្នុងរយៈពេល ៤ ខែ។នាងបានឈប់ញ៉ាំអាហារសម្រន់ និងតែទឹកដោះគោដែលនាងចូលចិត្ត រក្សារបបអាហារតឹងរ៉ឹង និងធ្វើលំហាត់ប្រាណខ្លាំងជាប់លាប់។ទម្ងន់របស់នាងស្រក់ចុះពី ៨០ គីឡូក្រាមមក ៥០គីឡូក្រាម ហើយឥឡូវនេះ នាងនិយាយថានាងអាចស្លៀកពាក់សម្លៀកបំពាក់ប្រភេទណាដែលនាងចង់បាន។នាងបានបន្ថែមថា៖ «ខ្ញុំអរគុណអតីតមិត្តប្រុសខ្ញុំខ្លាំងណាស់ ខ្ញុំមានទំនុកចិត្តបន្ទាប់ពីស្រកទម្ងន់ ហើយខ្ញុំសប្បាយចិត្ត»៕
ប្រភព៖ Asiaone
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]