ចិន៖ ក្រោយពីបានលែងលះស្វាមីមិនប៉ុន្មាន តារាស្រី​ Angelababy កាន់តែមានទំនាក់ទំនងយ៉ាងសកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជា មាន​រូបថត​ឈុត​ថ្មីៗជាហូរហែរ ជាពិសេស នៅក្នុងរូបភាពដ៏​ស៊ិ.ច.ស៊ី​ ​បង្អួត​រូប​រាងស្អាត​របស់​ខ្លួន ដែលមានភាពសាកសម ជាតារាស្រី​លំដាប់ A ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ចិន។

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីរូបនេះ បានបន្តចែករំលែករូបភាពរបស់ខ្លួនជាច្រើនទៀត ដែលថតដោយកាមេរ៉ាធម្មតា និងមិនមានការកាត់តអ្វីឡើយ និងធ្វើឲ្យហ្វេនជាច្រើន បានមើលឃើញពីសម្រស់យ៉ាងច្បាស់ៗ ពីផ្ទៃមុខដ៏ផូរផង់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជា មានមនុស្សមួយចំនួនបានកត់សម្គាល់ឃើញពីសញ្ញាភាពចាស់ នៅត្រង់ភ្នែករបស់នាង ដែលធ្វើឲ្យមានការព្រួយបារម្ភក៏ពិតមែន តែការបញ្ចេញសម្រស់លើកនេះ នៅតែមានការសរសើរពីមហាជន និងហ្វេនៗ ទៅលើទម្រង់មុខ កែវភ្នែក និងស្នាមញញឹមដ៏គួរស្រលាញ់ ក៏ដូចជារូបរាងស្លីមស្អាតរបស់នាង ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]