សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ២៦.០៣២ ករណី នេះបើគិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ (២២ កុម្ភៈ) ដែលរួមមាន ២៥.៧៣១ ករណីឆ្លងក្នុងស្រុក និង ៣០១ ករណីនាំចូលពីបរទេស។

ក្នុងទិន្នន័យនេះ​ផងដែរ កេក៏បានរាយការណ៍ នៃតួលេខដែលមានអ្នកស្លាប់ចំនួន ៤ នាក់ដែលធ្វើឱ្យចំនួនអ្នកស្លាប់ បានកើតឡើង ជាមួយនឹងតួលេខសរុប ទូទាំងប្រទេស ៩៥៦ ករណី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ គេបានបន្ថែមទៀតថា មានអ្នកជំងឺកំពុងព្យាបាល ១,៦០៨ នាក់នៅក្នុងមន្ទីរពេទ្យ នេះបើយោងតាមស្ថិតិនៃការឆ្លងចុងក្រោយបំផុតនៅលើគេហទំព័ររបស់ក្រសួងសុខាភិបាល (MOH) ។ ដែលអ្នកជំងឺសរុបចំនួន ១៩០ នាក់ ត្រូវការការបន្ថែមអុកស៊ីហ្សែន និងអ្នកជំងឺ ៤៦ នាក់ ដែលស្ថិតនៅក្នុងបន្ទប់ ICU។

គួររំលឹកផងដែរថា ប្រទេសសិង្ហបុរីបានកត់ត្រាករណីអ្នកឆ្លងកូវីដ១៩ ចំនួនសរុបរហូតទៅដល់ ៦២២,២៩៣ ករណី ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមកម្លេះ៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]