បាត់ដំបង៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គម ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលស្ងាត់ៗតារាសម្ដែងភាពយន្តហូលីវូដដ៏ល្បីអ្នកនាង Angelina Jolie បានលេចវត្តមាននៅលើទឹកដីខេត្តសៀមរាប និងបានទៅទស្សនាកម្សាន្តក្នុងប្រាសាទអង្គរ ដែលធ្វើឲ្យគ្រប់គ្នាមានក្ដីរីករាយពោលពាក្យស្វាគមន៍យ៉ាងកក់ក្ដៅ។

ជាមួយគ្នានេះដែរ បើយោងតាមប្រភពពី  អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា Angelina Jolie មកប្រទេសកម្ពុជាលើកនេះ គឺមកបំពេញបេសកកម្មដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលវេលាបន្ទាប់ពីបានទៅទស្សនកិច្ចក្នុងខេត្តសៀបរាប ថ្មីៗនេះទៀតសោត ស្រាប់តែមានប្រភពមួយបានប្រមាញ់រូបភាពបាន Angelina Jolie កំពុងនៅក្នុងហាងលក់ទំនិញមួយកន្លែងក្នុងខេត្តបាត់ដំបង ដោយក្នុងនោះយើងមើលឃើញថា តារាស្រីវ័យ ៤៦ឆ្នាំរូបនេះ ធ្វើខ្លួនស្លៀកពាក់យ៉ាងស្រស់ស្អាត ពាក់អាវដៃតូចបញ្ចេញសាច់បែបសាមញ្ញៗបំផុត និងមិនលេងឬកឡូយឆាយឡើយ បើទោះបីខ្លួនជាតារាល្បីលំដាប់យ៉ាងណាក៏ដោយ ដែលចំណុចទាំងនេះហើយ ទើបធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គម ពេញចិត្តនូវអត្តចរិតរបស់នាងគ្រប់គ្នា៕ 

ទស្សនារូបភាពខាងក្រោម

ប្រភពរូបភាព៖ Battambanger-អ្នកបាត់ដំបង

Angelina Jolie នៅអង្គរវត្ត
Angelina Jolie នៅអង្គរវត្ត
Angelina Jolie នៅបាត់ដំបង
Angelina Jolie នៅបាត់ដំបង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]