សេអ៊ូល៖ កាលពីថ្មីៗនេះ អ្នកនិយមលេងអ៉ីនធើណែត មាន​ការ​ភ្ញាក់​ផ្អើល​គ្រប់គ្នា បន្ទាប់​ពី​បាន​ដឹង​ថា​ផ្ទះ​របស់​ សិល្បករ ហ៊ីបហប​ កូរ៉េ​កាត់ អាមេរិក​លោក Jay Park មិននឹកស្មានមានរូបរាងបែបនេះសោះ។

ជាក់ស្តែងដោយសារតែ Jay Park ទទួលបានជោគជ័យ និងល្បីល្បាញ ដោយគេគិតថា រូបលោក នឹងរស់នៅទាន់សម័យ តាមបែបតារាល្បីមួយចំនួន បានធ្វើឲ្យមនុស្សជាច្រើនបានសន្មត់ថា តារាប្រុសរូបនេះ នឹងរស់នៅក្នុង penthouse ដ៏ប្រណិតជាមួយនឹងផ្ទៃខាងក្នុងទំនើបសុទ្ធសឹងរបស់ថ្លៃៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា តាមរយៈរូបថតដែលគេបានចែកចាយ នៅលើបណ្តាញសង្គំ បានប្រទះឃើញថា Jay Park រស់នៅក្នុងផ្ទះដែលមើលទៅសាមញ្ញបំផុត ហើយមនុស្សជាច្រើនមានការភ្ញាក់ផ្អើលចំពោះរឿងនេះ។

មួយរយៈមុននេះ អ្នកគាំទ្ររបស់ Jay Park ម្នាក់បានចងក្រងរូបថតរបស់អាយដលរបស់ខ្លួន ដែលលោករស់នៅបែបមនុស្សសាមញ្ញ ហើយបង្ហោះវានៅលើសហគមន៍អនឡាញដ៏ពេញនិយម ត្រូវបានគេលើកមកនិយាយធ្វើជាប្រធានបទគ្រប់ៗគ្នា។

នៅក្នុងរូបថតនោះ គេឃើញបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់គេងរបស់ Jay Park ហាក់បីដូចជាផ្ទះតារាល្បីទាល់តែសោះ ព្រោះតែមើលទៅវាសាមញ្ញា គ្មានភាពទាន់សម័យបន្តិចសោះឡើយ ដែលមើលទៅ ផ្ទះធម្មតានៅក្នុងប្រទេសកូរ៉េ។

ចំណែកឯ គ្រឿង​សង្ហារិម​ ​មិនថាទូរទស្សន៍ រហូត​ដល់​ផ្ទះបាយ​ហាក់​ដូច​ជា​ចាស់កំរិល សុទ្ធសឹងរបស់មិនទំនើប សូម្បីតែភួយ ក៏ដូចជាភួយឆ្កែរបស់ តារាប្រុសរូនេះ ដែលមើលទៅហួសសម័យផងដែរ។

ទៀតសោត Jay Park រស់នៅក្នុង Apgujeong-dong ដែលជាតំបន់ថ្លៃបំផុតមួយក្នុងការរស់នៅក្នុងទីក្រុងសេអ៊ូល ប៉ុន្តែវាពិតជាមិននឹកស្មានដល់ដែលលោកបានតុបតែងផ្ទះរបស់លោកតាមរបៀបនេះ ជាមួយការរស់នៅមិនទាន់សម័យបែបនេះ។

បន្ទាប់ពីបានឃើញរូបថតទាំងនេះ មនុស្សមួយចំនួនធំបាននិយាយថា ផ្ទះរបស់លោក មើលទៅដូចជាផ្ទះរបស់ពួកគេខ្លាំងណាស់ ហើយថាពួកគេមានអារម្មណ៍ជិតស្និទ្ធនឹង Jay Park ថែមទាំងសរសើរថា​រូបលោក ពិតជាដាក់ខ្លួន តារាល្បីទាំងមូល តែរស់នៅ ប្រើប្រាស់របស់របរ សាមញ្ញាបំផុតបែបនេះសោះ៕

ប្រភព៖ 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]