ថៃ៖ និយាយដល់រឿងរ៉ាវស្នេហា វាកើតឡើងបានដោយសារមនុស្សពីរនាក់មានចិត្តលើគ្នាទៅវិញទៅមក ទើបបង្កើតបានជាស្នេហាមួយដ៏ពេញលេញ។ ប៉ុន្តែស្នេហាវាមិនអាចធ្វើឲ្យគ្រប់គ្នាសមតាមបំណងឡើយ លុះត្រាតែដៃគូស្នេហាមានភាពស្មោះត្រង់ មានចិត្តដូចគ្នា រស់នៅជាមួយគ្នាមានភាពចុះសម្រុង យល់ពីគ្នាបានច្រើន។
យ៉ាងណាមិញ បើក្រឡេកទៅមើលស្នេហាតារាថៃ គេឃើញមានគូស្នេហ៍តារាជាច្រើន កំពុងមានក្ដីសុខ បង្ហាញនូវទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមស្ទើរគ្រប់ពេលតែម្ដង។ មួយវិញទៀត មានគូស្នេហ៍ខ្លះបានសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារ ក្រោយយល់ចិត្តនិងទាក់ទងមើលចិត្តគ្នាអស់ជាច្រើនឆ្នាំនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្រៅពីគូស្នេហ៍ផ្អែមល្ហែម គេក៏ដឹងថាមានតារាថៃមិនតិចគូនោះទេ ដែលសម្រេចចិត្តបែកគ្នាជាមួយគូស្នេហ៍ខ្លួន ដោយសារហេតុផលរស់នៅមិនចុះសម្រុង ហើយបានត្រឹមរក្សាទំនាក់ទំនងរាប់អានគ្នាត្រឹមជាមិត្តភក្ដិធម្មតាវិញ។ ក្នុងនោះដែរ ដោយសារតែរឿងស្នេហាធ្វើឲ្យតារាស្រីពីររូបទទួលរងពាក្យរិះគន់យ៉ាងចាស់ដៃពីមហាជន និងហ្វេន ដោយសារតារាពីរូបនេះបែកពីអតីតគូស្នេហ៍ភ្លាម បង្ហាញមុខគូស្នេហ៍ភ្លែត មិនចាំឲ្យរឿងស្ងប់ស្ងាត់សិន។ ហើយតារាស្រីដែលទទួលបានពាក្យរិះគន់ពីហ្វេនក្រោយបែកពីអតីតគូស្នេហ៍នោះមានដូចជា៖
១៖ Taew Natapohn
២៖ Patricia Good
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]