ភ្នំពេញ៖ ដើម្បី​ចូលរួមគាំទ្រការគ្រប់គ្រងសំណល់ក្នុង​សហគមន៍ ​ឱ្យកាន់តែប្រសើរនៅ​ប្រទេស​កម្ពុជា ​ ក្រុមហ៊ុន​ កូកា-កូឡា កម្ពុជា បាន និងកំពុង​ធ្វើការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ដាក់ពង្រាយ​ធុង​បែង​ចែក​សំរាម​​នៅក្នុង​រាជធានី​។ ធុង​បែង​ចែក​សំរាម​ចំនួន ៥០​ឈុត  (១៥០ធុង) នឹង​ត្រូវ​ដាក់​នៅ​តាម​សួន​ច្បារ​សាធារណៈធំៗ ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ជំរុញការអនុវត្តរបស់​ប្រជាពលរដ្ឋ​ឱ្យ​ធ្វើការបែង​ចែក​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ។

រូបភាពក្នុងកម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធី​ប្រគល់ ​និងទទួល​ធុង​បែង​ចែកសំរាម​ដែលបានរៀបចំ​ធ្វើឡើង ក្រោមអធិបតីភាព ឯក​ឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាល​​រាជធានីភ្នំពេញ និង​ លោក DAVID WIGGLESWORTH អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ភាពជាដៃគូ​នេះ គឺជា​ការបង្ហាញនូវការ​ប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ​ក្រោម​ចក្ខុវិស័យ “ពិភពលោក​គ្មានសំរាម” ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ឱ្យចេញ​ជារូបរាង​ជាក់​ស្តែង​នៅ​កម្ពុជា​។

គំនិត​ផ្តួចផ្តើម​នេះ បាន​ដាក់​អនុវត្តនៅ​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០២០ ក្នុង​គោលដៅ​លើក​កម្ពស់ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ លើ​ការ​បែង​ចែក​ និង​កែច្នៃសំណល់​ឡើង​វិញ។ ក្រុមហ៊ុន បាន​សហការ​ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ការ​ដាក់​ពង្រាយ​ធុង​សំរាម ប្រមាណ​៨៥០​ធុង នៅតាម​ទីសាធារណៈ ផ្សារ សាលា​រៀន​នានា ​ចំនួន ១២០​ទីតាំង​នៅ​ទូទាំង​ប្រទេស​រួច​មក​ហើយ។

ឯក​ឧត្តម នួន ផារ័ត្ន អភិបាលរង​នៃ​គណៈអភិបាល​​​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា៖

ប្រសាសន៍ឯកឧត្តម​ នួន ផារ័ត្ន 
រូបភាពក្នុងកម្មវិធី

ឈុត​បែងចែក​សំរាម​នីមួយៗ មាន​ភា្ជប់​ជា​មួយ​នូវ​សារ​អប់រំ រំលឹក​ប្រជាពលរដ្ឋ​ពីការទុក​ដាក់​សំណល់​ប្លាស្ទិក ឲ្យ​ដាច់​ដោយ​ឡែក​ពី​សំណល់ផ្សេង​ទៀត ដូចជា​សំណល់​អាលុយ​ម៉ីញ៉ូម ដប និង​សំណល់​ទូទៅជា​ដើម។ ការបែង​ចែក​សំណល់​ប្លាស្ទិកបាន​ត្រឹមត្រូវ នឹងធ្វើឱ្យសំណល់ប្លាស្ទិកដែលអាចកែច្នៃបាន កាន់តែមាន​ឱកាស​ទទួល​បាន​ការប្រើប្រាស់​ឡើងវិញ ទទួល​បានការកែច្នៃ​ប្រើប្រាស់​ឡើងវិញ និង​អាចបង្កើត​បាន​ជាវត្ថុដែល​មាន​ប្រយោជន៍​ម្ដង​ទៀត។

ក្នុងពិធី​​​ប្រគល់​ធុង​បែង​ចែកសំណល់​នេះ លោក DAVID WIGGLESWORTH អគ្គនាយក​ក្រុមហ៊ុន​ កូកា-កូឡា កម្ពុជា បានមាន​ប្រសាសន៍​ថា៖

ប្រសាសន៍លោក DAVID WIGGLESWORTH
រូបភាពក្នុងកម្មវិធី

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្ត​ពន្លឿន​កិច្ចប្រឹង​ប្រែង​របស់ខ្លួន​ក្នុង​ការ​ប្រមូល ​និង​កែច្នៃ​ឡើងវិញ​នៅទូទាំង​ប្រទេស។ នៅដើម​ឆ្នាំ​២០២០ ក្រុមហ៊ុន​បាន​ចេញលក់ទឹកពិសាដាសានី ចំណុះ ៣៥០ មីលីលីត្រ  ដែលមានសំបកដប​ដំបូង​ផលិត​ពី​ប្លាស្ទិក​ដែល​បាន​កែច្នៃ​រួច ១០០% ឬ​ហៅថា «Recycled PET / rPET»។

គិតត្រឹមឆ្នាំ ២០២១ ​ តាមរយៈកិច្ចសហការជាមួយ​ដៃគូអាជីវកម្ម និង​ក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក ​ កូកា-កូឡា កម្ពុជា ​បាន​ប្រមូល​ និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន​ ១,៤៥០​តោន​។ ដើម្បី​ស្វែង​យល់​បន្ថែមទៀត​អំពី​ចក្ខុវិស័យ «ពិភពលោក​គ្មាន​សំរាម​»​ របស់​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា សូម​​ចូល​ទៅកាន់ ​គេហទំព័រ ​របស់​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ឬ​តាមដាន​ទំព័រ​ហ្វេសប៊ុក​របស់ក្រុមហ៊ុន៖ facebook.com/Cambodia Beverage Company Ltd៕

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

អំពី​ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)

ជា​ក្រុមហ៊ុន​ភេសជ្ជៈ​គ្មានជាតិ​ស្រវឹង​ ឈាន​មុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់សម្ព័ន្ធ​ក្រុមហ៊ុន Bottling Investments Group (BIG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់​ក្រុមហ៊ុន​កូកា-កូឡា។ កូកា-កូឡាកម្ពុជា មាន​មោទនភាពទទួលបានសិទ្ធិ​​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន កូកា-កូឡា ​និងក្រុមហ៊ុន  Monster Energy ក្នុងការផលិត ផ្គត់ផ្គង់  និង​ចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់​ការងារ​ប្រមាណ ៨៥០​កន្លែង និង​ការងារប្រយោល​​ប្រមាណ​ជាង ៨,០០០​កន្លែង​នៅក្នុង​សង្វាក់​ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជា​ក្រុមហ៊ុន​ភេសជ្ជៈ​​មួយ ក្រុមហ៊ុនកំពុង​បន្ត​វិនិយោគ​លើការបង្កើតផលិតផលថ្មី ​ជម្រើស​សំបកវេចខ្ចប់ និងជម្រើស​ភេសជ្ជៈ​ប្រកបដោយ​គុណភាព ដែល​រួមមាន ភេសជ្ជៈ​មាន​ជាតិស្ករ​តិច និង​មិន​មាន​ជាតិ​ស្ករ​ផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និងAquarius។ ក្រុមហ៊ុន​ប្តេជ្ញាចិត្ត​ ក្នុងការបង្កើត​គុណ​តម្លៃរួមគ្នា​​ក្នុង​សហគមន៍​ដែល​ក្រុមហ៊ុនកំពុង​មានប្រតិបត្តិការអជីវកម្ម ​ដោយធានា​ថា ចីរភាព​គឺជា​ស្នូល​នៃ​ប្រតិបត្តិការ​អាជីវកម្មរបស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្ត​កសាង​សហគមន៍​ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកប​ដោយ​ចីរភាព។ តាំងពី​ឆ្នាំ​១៩៩៣មក ក្រុមហ៊ុន​បានវិនិយោ​គទឹកប្រាក់​រាប់​លាន​ដុល្លារលើ​គម្រោង​សហគមន៍​ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោង​នោះ​រួមមាន​ ​ ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់​សិទ្ធអំណាចដល់ស្រ្តី (Women Empowerment និងសហគ្រាសធុនស្រាល និងមធ្យម (Local SMEs) ការគាំទ្រ​ដល់​គ្រួសារ​ដែលជួប​ការលំបាក (Family Hardship) និង​ការឧបត្ថម្ភ​ជំនួយ​​ក្នុងគ្រា​អាសន្ន (Emergency Relief) ជាដើម។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​លទៅ​កាន់​គេហទំព័រ៖ www.cbcl.com.kh ឬ​ចូលទៅកាន់​ទំព័រ​ហ្វេស​ប៊ុកផ្លូវការ​របស់​យើង៖ Cambodia Beverage Company Ltd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]