ហុងកុង៖ ទីក្រុងហុងកុង បានប្រកាសរកឃើញករណីឆ្លងថ្មីប្រចាំថ្ងៃ ចំនួន ៨,៦៧៤ ករណី កាលពីថ្ងៃពុធ ខែកុម្ភៈនេះ។
យោងតាមប្រភពព័ត៍មាន បានដឹងថា អ្នកឡើងភ្នំនៅតាមសួនកម្សាន្ត និងអ្នកដែលហាត់ប្រាណនៅខាងក្រៅនឹងត្រូវតម្រូវឱ្យពាក់ម៉ាស គ្រប់ពេលវេលា ចាប់ពីថ្ងៃព្រហស្បតិ៍ទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពរដ្ឋាភិបាលបានឱ្យដឹងថា ការលើកលែងនាពេលបច្ចុប្បន្នលើការពាក់ម៉ាស់នៅក្នុងឧទ្យានប្រទេស និងក្នុងអំឡុងពេលសកម្មភាពនៅខាងក្រៅនឹងត្រូវដកចេញ។ ចំនួនអ្នកញ៉ាំអាហារក្នុងមួយតុនៅភោជនីយដ្ឋានទាំងអស់ក៏នឹងត្រូវកំណត់ត្រឹមពីរនាក់ចាប់ពីថ្ងៃព្រហស្បតិ៍ទៅ។ ច្បាប់រឹតបន្តឹងនេះ ត្រូវបានគេរំពឹងថានឹងប្រកាសនៅពេលក្រោយនៅថ្ងៃពុធនេះ។ករណីចុងក្រោយបង្អស់ ដែលក្នុងនោះបីករណី ត្រូវបាននាំចូល បានធ្វើឱ្យចំនួនសរុបជាផ្លូវការដល់ ៧៥,២៤៨ ករណី។
មន្ត្រីហុងកុង ក៏បានទទួល «ករណីឆ្លងដែលត្រូវបានរាយការណ៍» ចំនួន ៧,៩៩០ សំដៅដល់ករណីគ្រប់ប្រភេទដែលប្រមូលបានពីកន្លែងសាធារណៈ និងឯកជននៅទូទាំងទីក្រុង នៅថ្ងៃជាក់លាក់ណាមួយ។ ករណីឆ្លងខ្ពស់ពីមុនគឺ ៧,៥៣៣ ករណីដែលបានបញ្ជាក់កាលពីថ្ងៃចន្ទ។អាជ្ញាធរមន្ទីរពេទ្យហុងកុង បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ២៤នាក់ ដែលពាក់ព័ន្ធនឹងអ្នកជំងឺដែលមានអាយុចន្លោះពី ៥២ទៅ៩៧ឆ្នាំ ដោយក្នុងនោះ ចំនួនអ្នកស្លាប់សរុបនៅទីក្រុងគឺ ៤០៣៕
ប្រភព៖ SCMP
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]