បរទេស៖ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ពិភពកម្សាន្តទាំងក្នុងនិងក្រៅប្រទេសជាច្រើន បានទទួលព័ត៌មានក្តៅៗថា Taylor Swift បានភ្ជាប់ពាក្យជាមួយមិត្តប្រុស Joe Alwyn បន្ទាប់ពីពួកគេបានទាក់ទងគ្នារយៈ ៥ឆ្នាំ។
ទន្ទឹមនឹងនេះ អាចនិយាយបានថា ទំនាក់ទំនងរវាង Taylor Swift និង Joe Alwyn គឺជាស្នេហាដែលមានរយៈពេលយូរបំផុតហើយសម្រាប់តារាស្រីរូបនេះ។ ព្រោះកន្លងមក Taylor តែងតែធ្វើឲ្យមហាជនចូលតួដ្រាម៉ាយំតាមដោយសាររឿងបែកបាក់របស់នាងស្ទើររាប់មិនអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បើត្រលប់ទៅនិយាយរឿងរ៉ាវប្រវត្តិស្នេហារបស់ Taylor Swift ជាមួយអតីតីមិត្តប្រុសមុនៗទាំង ១៤នាក់វិញ យើងប្រាកដជាជ្រាបហើយថា ម្នាក់ៗសុទ្ធតែស្រលាញ់មិនបានយូរដូចមិត្តប្រុសបច្ចុប្បន្ននេះឡើយ ពោលម្នាក់ៗស្រលាញ់នាងបានតែ១ឆ្នាំយ៉ាងយូរហើយក៏រកលេសបែកគ្នា៕
តារាដែលធ្លាប់ជាមិត្តប្រុស Taylor Swift រួមមាន៖
១.Joe Jonas
បានណាត់ជួបគ្នាកាលពីខែកក្កដា ដល់ខែតុលា ឆ្នាំ ២០០៨ តែបានមួយរយៈក៏បែកគ្នា។
២.Lucas Till
នៅខែមីនា ឆ្នាំ២០០៩ តារាប្រុសរូបនេះបានធ្លាក់ក្នុងអន្លង់ស្នេហ៍ Taylor Swift ពេលសម្ដែងក្នុងបទចម្រៀង MV «You Belong With Me»។ យ៉ាងណាក្ដីចំណងស្នេហ៍នេះមានរយៈពេលតែ១ខែប៉ុណ្ណោះ។
៣.Taylor Lautner
អ្នកទាំងពីរបានចំណាយពេលពេញមួយរដូវកាលស្លឹកឈើជ្រុះក្នុងឆ្នាំ ២០០៩ ជាមួយគ្នា ហើយមិនយូរប៉ុន្មានក៏ស្ងាត់ទំនាក់ទំនង។
៤.John Mayer
តន្រ្តីកររូបនេះក៏ធ្លាប់មានទំនាក់ទំនងផ្អែមល្ហែមជាមួយ Taylor Swift មួយរយៈដែរ តែក្រោយមកក៏បែកគ្នាវិញ ព្រោះខាងប្រុសសុំបែកដោយលើកហេតុផលខ្លួនខុសវ័យគ្នារហូតដល់ ១៥ឆ្នាំ។
៥.Cory Monteith
ពួកគេបានទាក់ទងគ្នាបាន ១ខែ ហើយក៏ស្ងាត់។
៦.Jake Gyllenhaal
នៅខែតុលាឆ្នាំ ២០១០ Taylor បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមមានការភ្ញាក់ផ្អើល នៅពេលដែលនាងបង្ហាញរូបថតជាមួយតារាសម្តែង Jake Gyllenhaal។ ទោះយ៉ាងណាមួយរយៈក្រោយ តារាប្រុសរូបនេះ បានលើកហេតុផលសុំបែកព្រោះខុសអាយុគ្នា ១០ឆ្នាំ។
៧.Adam Young
អ្នកទាំងពីរត្រូវបានគេនិយាយថាបានទាក់ទងគ្នាបាន១ខែ តែក្រោយមកក៏ស្ងាត់។
៨.Chord Overstreet
គូស្នេហ៍មួយគូនេះ ត្រូវបានគេឃើញទៅមើលគេលេងកីឡាវាយកូនហ្គោលជាមួយគ្នា ប៉ុន្តែមួយរយៈពេលខ្លី អ្នកទាំងពីរលែងនៅជាមួយគ្នាទៀតហើយ។
៩.Eddie Redmayne
ចន្លោះខែតុលា ឆ្នាំ ២០១១ ដល់ខែមករា ឆ្នាំ ២០១២ អ្នកទាំងពីរបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងថា មានទំនាក់ទំនងគ្នា តែក្រោយមកក៏ស្ងាត់។
១០.Zac Efron
តាមការបង្ហើបបានឲ្យដឹងថា គូស្នេហ៍មួយគូនេះបានរួមរស់ជាមួយគ្នាប្រហែល ១ខែហើយ ប៉ុន្តែអ្នកទាំងពីរបានព្យាយាមបដិសេធចំពោះពាក្យចចាមអារ៉ាមនេះ ។
១១.Conor Kennedy
នៅពេលចេញបទ Bad Blood ពួកគេបានទាក់ទងគ្នា។ ពេលនោះ Conor មានអាយុត្រឹមតែ ១៨ ឆ្នាំ និងនៅជាសិស្សវិទ្យាល័យ ហើយ Taylor មានអាយុ ២២ ឆ្នាំ។ គូស្នេហ៍មួយគូនេះ មានទំនាក់ទំនងស្នេហាផ្អែមល្ហែមជាច្រើន ប៉ុន្តែជាអកុសលបន្ទាប់ពីបានត្រឹមតែ ៣ខែ អ្នកទាំងពីរបានចែកផ្លូវគ្នា។
១២.Harry Styles
គូស្នេហ៍មួយគូនេះត្រូវបានគេប្រទះឃើញមានទំនាក់ទំនងស្នេហាតាំងពីខែធ្នូ ឆ្នាំ ២០១២ ដល់ខែមករា ឆ្នាំ២០១៣ ។ ទោះបីជាពួកគេទើបតែបានរួមរស់ជាមួយគ្នាបានមួយខែក៏ដោយ ប៉ុន្តែ Taylor និងសមាជិកក្រុម One Direction មានរូបភាពផ្អែមល្ហែមជាច្រើនជាមួយគ្នា។ រំលងមិនយូរប៉ុន្មានពួកគេក៏បែកគ្នា។
១៣.Calvin Harris
តារាទាំងពីរនេះ បានទាក់ទងគ្នារយៈពេល ១៥ខែប៉ុណ្ណោះក៏បែកគ្នា។
១៤.Tom Hiddleston
អ្នកទាំងពីរមានរឿងស្នេហាខ្លីរយៈពេល៣ខែ រូបថតដំណើរកម្សាន្តដ៏ផ្អែមល្ហែមរបស់ Tom និង Taylor ត្រូវបានគេធ្វើបច្ចុប្បន្នភាពឥតឈប់ឈរ។ ទោះយ៉ាងណាក៏ដោយនៅក្នុងខែកញ្ញាឆ្នាំ ២០១៦ អ្នកទាំងពីរបានបែកបាក់គ្នា។
១៥.Joe Alwyn
ជាគូស្នេហ៍បច្ចុប្បន្ន ដែលស្រលាញ់គ្នាបានយូរជាងគេ ហើយថ្មីៗនេះពួកគេថែមទាំងបានលេចឮថាបានភ្ជាប់ពាក្យជាមួយគ្នាផងដែរ។
ប្រភព៖ kenh14.vn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]