ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនដែលរស់នៅទីតាំងមួយចំនួននៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹកស្អាត ជាបណ្តោះអាសន្ន។

ដោយឡែក យោងតាមការបញ្ជាក់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសអំពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៩៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- មូលហេតុ៖ ការដ្ឋានបានខួងប៉ះបំពង់ចែកចាយទឹកស្អាតទំហំ២៥០មម។

- ទីតាំង៖ លើផ្លូវលេខ ៩៣។

- ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ នៅលើផ្លូវលេខ៩៣ ចាប់ពីផ្លូវលេខ៣១០ ដល់ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

- រយៈពេល៖ នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង ០៤:០០នាទីព្រឹក រហូតដល់បញ្ចប់ការជួសជុល។

យ៉ាងណាមិញ ជាចុងក្រោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានសូមការមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះពីអតិថិជនទុកជាមុនផងដែរ៕

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

សូមចូលទស្សនាទីតាំងក្នុងផែនទីខាងក្រោម៖

ទីតាំងដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចផ្អាកផ្គត់ផ្គង់ទឹកស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]