ភ្នំពេញ៖ ក្នុងពេលបច្ចុប្បន្ននេះ ចម្ងល់ស្រពិចស្រពិល នៅតែមានចំពោះប្រជាជនកម្ពុជាដដែល ដោយមនុស្សជាច្រើន បានយល់ច្រឡំថា ជំងឺកូវីដ១៩ និងជំងឺផ្តាសាយ គឺបង្កឡើងដោយវីរុសតែមួយ ដូច្នេះអ្នកខ្លះផ្តាសាយក៏អាច តេស្តឃើញវិជ្ជមានកូវីដ១៩ ក្នុងឧបករណ៍តេស្តរហ័សបានដែរ។
ដោយឡែក យោងតាម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសថា ប្រជាជនខ្មែរគួរតែញ៉ែកឱ្យដាច់រវាងជំងឺកូវីដ១៩ និងផ្តាសាយ ដោយជំងឺពីនេះ គឺបង្កឡើងដោយវីរុសខុសគ្នា មិនអាចលាយឡំគ្នាបានទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឧទាហរណ៍៖ ប្រសិនតេស្តរហ័សកូវីដ១៩ បង្ហាញក្រហមពីរឆ្នូតបានន័យថា បុគ្គលនោះមានជំងឺកូវីដ១៩ តម្រូវទទួលការព្យាបាល និងដាក់ដាច់ដោយឡែកជាបន្ទាន់ ប៉ុន្តែប្រសិនលទ្ធផលឃើញតែមួយឆ្នូត មានន័យថាអវិជ្ជមាន មិនមានជំងឺកូវីដ១៩។
ដូច្នេះ ចំពោះបងប្អូនដែលតែងតែយល់ច្រឡំ សូមមេត្តាកុំចែកចាយព័ត៍មានដែលមិនពិត និងគ្មានប្រភពច្បាស់លាស់ ដែលនេះអាចបង្កជាយល់ច្រឡំតៗគ្នាបានដោយប្រយោល។ ឧបករណ៍តេស្តរហ័សកូវីដ១៩ គឺជាឧបករណ៍តេស្តរកមេរោគកូវីដ១៩ គ្មានអ្វីទាក់ទងទៅនឹងជំងឺផ្តាសាយនោះទេ៕
ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
សូមចូលអានការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]