ភ្នំពេញ៖ នាពេលថ្មីៗនេះ មានប្រភព និងរូបភាពជាច្រើន បានបង្ហោះពី វត្តមានតារាសម្តែង អាមេរិក Angelina Jolie មកលេងនៅទីក្រុងភ្នំពេញ ដោយសារតែចូលរួមក្នុងកម្មវិធីមួយនេះ។

ដោយឡែក តារាសម្តែងអាមេរិករូបនេះ ធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីគម្រោង Women for Bees ដែលជាកម្មវិធីសហគ្រិនភាព ផ្តោតទៅការរីចិញ្ចឹមឃ្មុំ ដោយស្ត្រីក្នុងសម័យថ្មី ដែលបង្កើតឡើងដោយ Unesco និង Guerlain។ ក្រៅពីនេះ ទំនេរពីការងារ តារាស្រីរូបនេះបានឆ្លៀតពេល ដើរកម្សាន្តជាច្រើនកន្លែង ដោយមានទាំងផ្សារទូលទំពូង ផ្សារទំនេីប Lucky និងមានកន្លែងផ្សេងៗជាច្រើនកន្លែងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរជាច្រើន ដែលអ្នកគាំទ្រ Angelina Jolie បានសម្តែងពីអារម្មណ៍រំភើប និងរីករាយ នៅពេលឃើញវត្តមានអាយដលក្នុងចិត្តមកលេងកម្ពុជាបែបនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Angelina Jolie
Angelina Jolie
Angelina Jolie និងសិស្សខ្មែរ
Angelina Jolie និងសិស្សខ្មែរ
Angelina Jolie ពេលមកផ្សារទើប Lucky
Angelina Jolie ពេលមកផ្សារបឹងកេងកង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]