ថៃ៖ កាលពីពេលកន្លងទៅ តារាសម្ដែងស្រី Tangmo បានបង្ហាញពីភាពភ្ញាក់ផ្អើល ព្រមទាំងជារឿងដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានបង្ហាញមុខ គូស្នេហ៍ថ្មីរបស់ខ្លួន នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ជាមួយនឹងរូបថតថើបដ៏ផ្អែមល្ហែមបំផុត និងបានបង្ហើបថា ពួកគេបានស្រលាញ់គ្នាជាង២ឆ្នាំមកហើយ។

តែទោះជាយ៉ាងណា ថ្មីៗនេះ តារាស្រីរូបស្រស់ម្នាក់នេះ ស្រាប់តែចេញមុខ បង្ហាញរូបភាពផ្អែមល្ហែមថ្មីសន្លាង ដែលបានបណ្ដើរបុរសសង្ហាម្នាក់ ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ងារ៉ូមែនទិក ព្រមទាំងលើកឡើងថា នេះគឺជាការណាត់ជួបនៃថ្ងៃបុណ្យក្តីស្រលាញ់ដំបូងបំផុតប្រចាំឆ្នាំ។ ជាពិសេស នាងក៏បានបញ្ជាក់ថា តាមការសរសេរសារថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tangmo

ដោយឡែក តាមរយៈរូបភាពទាំងនេះ ស្រាប់តែ​បាន​ធ្វើ​ឱ្យ​មហាជន ​មានការ​ច្របូកច្របល់​ទៅវិញ នៅពេលដែល​បានឃើញ បុរស​ដែល Tangmo ណាត់​ជួប​នោះ មើលទៅ​មិន​ដូច​មិត្ត​ប្រុស​ដែលនាង ​បាន​បង្ហាញមុខ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​កាលពីមុននោះទេ​។ ខណៈដែលមានការសន្និដ្ឋានពីហ្វេនៗមួយចំនួនថា បុរស​ដែលនាងបាន​ណាត់​ជួប​នោះ ប្រហែល​ជា​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​នាង ព្រោះ​កាលពីមុន​នេះ​ ក៏ធ្លាប់មាន​រូបភាពដែល​ពួក​គេបាន​ជុំ​គ្នា​ញ៉ាំ​អាហារ​ពេល​ល្ងាច ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo 
Tangmo 
Tangmo 
Tangmo និង សង្សាថ្មី 
Tangmo 
Tangmo និង បុរសដែលសង្ស័យជាសង្សាថ្មី
បុរសដែលសង្ស័យជាសង្សាថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]