ភ្នំពេញ៖ បន្ទាប់ពីបានបង្ហាញខ្លួននៅលើទឹកដីអង្គរកាលពីប៉ុន្មានថ្ងៃមុនហើយ ថ្មីៗនេះ ស្រាប់តែមានការបង្ហោះរូបភាពរបស់តារាសម្ដែងហូលីវូដ Angelina Jolie ពីប្រភពផ្សេងៗជាច្រើន នៅលើបណ្ដាញសង្គម ក្រោយពីបានមកលេងនៅរាជធានីភ្នំពេញ។ 

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីទំនេរពីការងារ តារាស្រីរូបនេះ បានឆ្លៀតឱកាសដើរផ្សារជាច្រើនកន្លែង ឃជាពិសេស តាមរយៈការបង្ហាញខ្លួនលើកនេះ រូបនាងត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួន និងរូបសម្រស់របស់នាងតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បើទោះបីជាពេលនេះមានវ័យកាន់ច្រើនបន្តិចក្ដី តែនៅក្នុងរូបភាពដែលថតបានយ៉ាងជិតស្និទ្ធពេលកំពុងតែដើរផ្សារ​នោះ ឃើញថា សម្រស់ តារាស្រី Angelina Jolie នៅតែមានភាពស្រស់ស្អាត វ័យក្មេងមិនផ្លាស់ប្ដូរ ជាមួយនឹងការតែងខ្លួនយ៉ាងសាមញ្ញ និងធ្វើឲ្យអ្នកទស្សនាជាច្រើន មានការពេញចិត្ត និងសរសើរមិនដាច់ពីមាត់ទៅលើសម្រស់របស់នាង៕ 

ប្រភព៖ Samnang Chanpenhbormey II

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]