សេអ៊ូល៖ នៅថ្ងៃទី ២៤ ខែកុម្ភៈ ផលិតកម្ម Awesome ENT ទ្រនំរបស់តារាសម្តែង Park Seo Joon បានបញ្ជាក់ថា ថ្មីៗនេះ តារាសម្តែងរូបនេះបានធ្វើតេស្ត «វិជ្ជមាន» សម្រាប់កូវីដ១៩ ។

យោងតាមទីភ្នាក់ងារនេះ Park Seo Joon បានឆ្លងកាត់ការធ្វើតេស្តយ៉ាងជាប់លាប់ ដោយប្រើឧបករណ៍ដោយខ្លួនឯង មុនពេលចេញដំណើរសម្រាប់កាលវិភាគថតនីមួយៗ ប្រចាំថ្ងៃ​របស់តារាប្រុសរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយកាលពីសប្តាហ៍មុន មុនពេលចេញដំណើរសម្រាប់កាលវិភាគ លោកបានធ្វើតេស្ត «វិជ្ជមាន» ដោយប្រើឧបករណ៍ធ្វើរោគវិនិច្ឆ័យខ្លួនឯង។ ក្រោយមកនៅថ្ងៃទី ១៩ ខែកុម្ភៈ លោកបានធ្វើតេស្ត PCR ម្តង ដែលលទ្ធផលរបស់ Park Seo Joon គឺ «វិជ្ជមាន»។

ជាមួយគ្នានេះដែរ Awesome ENT ក៏បានធានាដែរថា Park Seo Joon បានបញ្ចប់ការចាក់វ៉ាក់សាំង យ៉ាងពេញលេញ ជាមួយនឹងបីដង រួមទាំងការចាក់ថ្នាំបង្កើនកម្លាំងផងដែរ។ បច្ចុប្បន្នលោកមិនមានរោគសញ្ញាអ្វីធំដុំ គួរឲ្យកត់សម្គាល់ឡើយ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]