ភ្នំពេញ៖ H&M ជាយីហោម៉ូដសម្លៀកបំពាក់អន្តរជាតិដ៏ធំបំផុតមួយរបស់ពិភពលោក គ្រោងនឹងបើកហាងដំបូងរបស់ខ្លួននៅផ្សារទំនើប AEON Mall 1 ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃសុក្រ ទី 18 ខែមីនា ឆ្នាំ2022 ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស(យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ H&M) ហាងម៉ូដសម្លៀកបំពាក់អន្តរជាតិដែលលោកអ្នកបានទន្ទឹងរង់ចាំជាយូរមកហើយ នឹងបើកបង្ហាញខ្លួននៅផ្សារទំនើប AEON Mall 1 ក្នុងរាជធានីភ្នំពេញ។ ហាងនេះមានផ្ទៃក្រឡាទំហំ 1,798 ម៉ែត្រការ៉េ ដែលលាតសន្ធឹងខាងលើ 2 ជាន់។ ហាងថ្មីនេះនឹងមានម៉ូដសម្លៀកបំពាក់ ជាច្រើនសម្រាប់ បុរស-ស្ត្រី យុវវ័យ និងកុមារ។ អតិថិជននឹងរីករាយក្នុងការទិញទំនិញ បណ្ដុំទៅដោយម៉ូដជាច្រើនចុងក្រោយបំផុតប្រចាំ និទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ 2022 នេះ។
នេះបើតាមការបញ្ជាក់របស់លោក Philippe Lassaux នាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃ H&M កម្ពុជា និងប្រទេសថៃ។
សម្រាប់អតិថិជនមួយនាក់ដំបូងគេនឹងទទួលបានប័ណ្ណ (voucher rewarded) ដែលមានតម្លៃស្មើនឹង 1,000 ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ អតិថិជនទី 2 និងទី 3 នៅក្នុងជួរនឹងទទួលបានរង្វាន់តម្លៃ 500 ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ អតិថិជនទីបួនដល់ទីប្រាំមួយនៅក្នុងជួរនឹងទទួលបានរង្វាន់ជាប័ណ្ណដែលមានតម្លៃ 300 ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ អតិថិជនទីប្រាំពីរដល់ទីដប់ប្រាំមួយនៅក្នុងជួរនឹងទទួលបានប័ណ្ណដែលមានតម្លៃ 100 ដុល្លារ សម្រាប់ការទិញទំនិញនៅក្នុងហាង។
លើសពីនេះទៅទៀត អតិថិជនទីដប់ប្រាំពីរដល់សាមសិបប្រាំមួយនៅក្នុងជួរនឹងទទួលបានប័ណ្ណដែលមានតម្លៃ 25 ដុល្លារ ហើយអតិថិជន 250 នាក់បន្ទាប់នឹងទទួលបានប័ណ្ណដែលមានតម្លៃ 15 ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ បើកពីម៉ោង 9:00 ព្រឹក ដល់ 10:00 យប់ ជារៀងរាល់ថ្ងៃ៕
Facebook page H&M: https://www.facebook.com/hmcambodiaofficial/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]